អត្ថបទពាណិជ្ជកម្ម
អ្នក​ព្រះវិហារ​ម្នាក់ យក​៥00​រៀល ប្តូរ​បាន​៥​លាន​រៀល ពី​អា​យស៍ IZE
28, May 2020 , 3:50 pm        
រូបភាព
ដោយ: ថ្មីៗ
​លោកស្រី សែន លីន អាជីវ​ករលក់​ទូរស័ព្ទ នៅ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ មានសំណាង​ដោយសារ​កូនស្រី បើក​គំរប អាយ​ស៍​កូ​ឡា IZE Cola ដប​ឈ្នះ​ទឹកប្រាក់​៥​លាន​រៀល ទាំង​ព្រឹក​ថ្ងៃទី​២២ ខែឧសភា​។
 
​លោកស្រី​បាន​រៀបរាប់​អំពី​ដំណើរ​នៃ​ការ​ឈ្នះ​ថា​៖«​កូនស្រី​ទី​ពីរ​ខ្ញុំ​ឈ្មោះ ចាប សៀវ​ណាយ តែងតែ​ចូលចិត្ត​ញុំ​ា​ទឹកក្រូច​អាយ​ស៍ IZE ហើយ​បាន​ត្រូវ​រង្វាន់​ទឹកក្រូច​អាយ​ស៍​១​ដប​។ ទើប​នៅ​ថ្ងៃទី​២២​នោះ គេ​បាន​សុំ​លុយ​ខ្ញុំ​៥០០​រៀល​គិតថា យកទៅ​ប្តូរ​ទឹកក្រូច​អាយ​ស៍ IZE Cola មួយ​ដប ពេល​ទៅ​រៀន​គួរ​នៅ​ជិត​ផ្ទះ​នោះ​។ ស្រាប់តែ​ថ្ងៃ​ឡើង​ម៉ោង​១១ អ្នកគ្រូ​គេ​ដឹក​កូន​ខ្ញុំ​មក ហើយ​ប្រាប់ថា កូន​ខ្ញុំ​ឈ្នះ​៥​លាន​ពី​ទឹកក្រូច​អាយ​ស៍ IZE Cola​។ គ្រាន់តែ​លឺ​បែបនេះ អ្នកផ្ទះ​ទាំងអស់គ្នា​រំភើប​អរ​នឹកស្មាន​មិន​ដល់​»​។ 
 
​លោកស្រី​ថា ទឹកប្រាក់​នេះ​នឹង​យកទៅ​ទិញ​កាដូ​កង់​ថ្មី​មួយ លើកទឹកចិត្ត​កូន ដែល​នាំ​សំណាង​មក​ផ្ទះ ព្រោះ​ជា​អ្វីដែល​គេ​ចង់បាន រួម​ជាមួយនឹង​សម្ភារ​សិក្សា​បន្ថែមទៀត ពេល​សាលា​បើក​ឱ្យចូល​សិក្សា​ធម្មតា​វិញ​ផងដែរ​។​
 
​គួរ​បញ្ជាក់ថា ទឹកក្រូច​អាយ​ស៍​IZE ដប និង កំប៉ុង​បាន​ដាក់ជូន​រង្វាន់​ជាច្រើន សម្រាប់​អតិថិជន រួមមាន រង្វាន់​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន ទឹកប្រាក់​សុទ្ធ​៥០​លាន​រៀល ៥ លាន​រៀល ១​ម៉ឺន​រៀល ៥​ពាន់​រៀល និង អា​យស៍​ជាច្រើន​រយ​រង្វាន់​ផងដែរ ៕ 

(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverages
© រក្សាសិទ្ធិដោយ thmeythmey.com