ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ដាក់លោក សម្បត្តិ សុធារដ្ឋ ជាស្នងការខេត្តកែប ជំនួសលោក ប៉ែន តារា លោក ប៉ែន តារា (ឆ្វេងដៃ) និង លោក សម្បត្តិ សុធារដ្ឋ
× សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្តីពីការតែងតាំងឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកែប ជំនួសឧត្តមសេនីយ៍ ប៉ែន តារ៉ា។
មុនឡើងជាស្នងការ លោក សម្បត្តិ សុធារដ្ឋ ជាស្នងការរងទទួលបន្ទុកផ្នែកអត្តសញ្ញាណកម្មនៃស្នងការដ្ឋាននគរបាលខេត្តកែប។ ចំណែក លោក ប៉ែន តារា បានឡើងកាន់តំណែងស្នងការខេត្តកែប កាលពីអំឡុងខែសីហា ឆ្នាំ២០១៨។
ទន្ទឹមគ្នានេះ អភិបាលខេត្តកែប ក៏ត្រូវផ្លាស់ផ្តូរដែរ។ នៅថ្ងៃទី២៧ ខែឧសភា ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យតែងតាំងលោក សោម ពិសិដ្ឋ ដែលជាអភិបាលរង ឲ្យឡើងជាអភិបាលខេត្តកែប ជំនួសលោក កែន សត្ថា។ តាមការក្រាបបង្គំទូលរបស់នាយករដ្ឋមន្ត្រី ទ្រង់ បានតែងតាំងលោក កែន សត្ថា ជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី៕
Tag:
ដូរស្នងការខេត្តកែប
សម្បត្តិ សុធារដ្ឋ
ប៉ែន តារា
© រក្សាសិទ្ធិដោយ thmeythmey.com