ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! តើ​នឹងមាន​អ្វី​កើតឡើង ប្រសិនបើ​ញ៊ាំ​អាហារ​កំប៉ុង​ផុត​ថ្ងៃ​កំណត់​?
30, May 2020 , 6:59 am        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់​និង​ឧស្សាហ៍​ទទួលទាន​អាហារ​កំប៉ុង ប៉ុន្តែ​ធ្លាប់​ឆ្ងល់​ទេ​ថា​តើ​នឹងមាន​បញ្ហា​អ្វី​កើតឡើង​ប្រសិនបើ​ពួកយើង​ទទួលទាន​អាហារ​កំប៉ុង​ដែល​ផុត​ថ្ងៃ​កំណត់​យូរ​? អស់ឆ្ងល់​ទៀតហើយ​! ក៏​ព្រោះ​ថ្ងៃនេះ​វេ​ប​សាយ​សុខភាព  Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ផលប៉ះពាល់​មួយចំនួន​នៃ​ការទទួល​ទាន​អាហារ​កំប៉ុង​ហួស​ថ្ងៃ​ផុតកំណត់​យូរ ៖

 
១. ចង្អោរ​ចង់​ក្អួត​
 
​ជាធម្មតា​ប្រសិនបើ​ទទួលទាន​អ្វីដែល​ក្រពះ​មិន​ចូលចិត្ត​នោះ វា​អាច​នឹង​បង្ក​អាកា​រៈ​ចង្អោរ​ចង់​ក្អួត​ឱ្យ​កើតមានឡើង​។​
 
២. ក្អួត​
 
​ក្រៅពី​ចង្អោរ​ចង់​ក្អួត អ្នក​ក៏​អាច​ជួបប្រទះ​អាកា​រៈ​ក្អួត​តែម្ដង​ផងដែរ​ប្រសិនបើ​ទទួលទាន​អាហារ​កំប៉ុង​ដែល​ផុត​ថ្ងៃ​កំណត់​។​
 
៣. ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​
 
​នេះ​ក៏​ព្រោះតែ​រាងកាយ​ត្រូវ​បាត់បង់​នូវ​ជាតិ​ទឹក ឬ​សារធាតុ​រាវ ជាពិសេស គឺ​អេ​ឡិច​ត្រូ​លីត្រ​នៅពេល​អ្នក​ក្អួត​។​
 
៤. រាគ​
 
​អ្នក​ក៏​អាច​ជួបប្រទះ​អាកា​រៈ​រាគ​ផងដែរ​ក្រោយពេល​ទទួលទាន​អាហារ​កំប៉ុង​ផុត​ថ្ងៃ​កំណត់​យូរ​។ នេះ​ជា​វិធី​មួយ​ដែល​រាងកាយ​ព្យាយាម​បញ្ចេញ​អ្វីមួយ​ដែល​មិនល្អ​ទៅ​ក្រៅ​វិញ​។ ហើយក៏​ដូចនឹង​ក្អួត​ដែរ ការ​រាគ​អាច​បណ្ដាលឱ្យ​អ្នក​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​។​
 
៥. ពុល​អាហារ​
 
​មួយ​ក្នុងចំណោម​ផលប៉ះពាល់​គ្រោះថ្នាក់​បំផុត​នៃ​ការទទួល​ទាន​អាហារ​កំប៉ុង​ហួស​ថ្ងៃ​កំណត់ គឺ​ការពុល​។ វា​បង្កឡើង​ដោយ​បាក់តេរី​មួយ​ប្រភេទ​ហៅថា clostridium botulinum៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com