ជាតិ
បទសម្ភាសន៍
ពីនេះ ពីនោះ
ទម្រង់​សុដន់​ប្រែប្រួល​, មាន​ហូរឈាម និង​ដុំ​សាច់ ស្ត្រី​ត្រូវ​ជួប​ពេទ្យ​ជំនាញ​តាមដាន​រក​ដុំ​មហារីក (​ភាគ​៤)
29, May 2020 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ មហារីក​សុដន់ ជា​ជំងឺ​ដែល​កើត​លើ​ស្ត្រី​ច្រើនជាងគេ​នៅ​កម្ពុជា បន្ទាប់ពី​ជំងឺមហារីក​មាត់ស្បូន​។ ជំងឺ​មហា​រី​សុដន់ កើតឡើង​ដោយសារ​បម្រែបម្រួល និង​ការកើនឡើង​នៃ​អរ​ម៉ូ​ន​ក្នុង​ខ្លួន​របស់​ស្ត្រី ជាពិសេស​នៅ​ក្រពេញ​សុដន់​។ កញ្ញា​វេជ្ជបណ្ឌិត​បានឱ្យដឹងថា បើ​ទម្រង់​សុដន់​មានការ​ប្រែប្រួល ក្បាល​សុដន់​ហូរ​ទឹក​ឬ​ឈាម និង​មាន​ដុំ​សាច់ ត្រូវ​ទៅ​ជួប​វេជ្ជបណ្ឌិត​ដើម្បី​តាមដាន​រក​ដុំ​មហារីក​ជាបន្ទាន់​។ កញ្ញា​វេជ្ជបណ្ឌិត​បាន​បន្ថែមថា ជំងឺមហារីក​សុដន់ អាច​ព្យាបាល​ជា តែ​អាស្រ័យ​ទៅ​ទំហំ​នៃ​ដុំ​សាច់ និង​ដំណាក់កាល​របស់​វា​។​

 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញ លោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ និង​កញ្ញា​វេជ្ជបណ្ឌិត គី​វ ពុធ​នី​កា ជំនាញ​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ ដូច​ទៅ​៖
 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ វេជ្ជបណ្ឌិត​ជំនាញ​សម្ភព និង​រោគ​ស្ត្រី គី​វ ពុធ​នី​កា បាន​បញ្ជាក់ថា ជំងឺមហារីក​សុដន់​ភាគច្រើន​កើត​លើ​ស្ត្រី​វ័យ​ចាប់ពី​៤០​ឆ្នាំ​ឡើងទៅ ហើយ​អាច​ព្យាបាល​ជា ប៉ុន្តែ អាស្រ័យ​លើ​ទំហំ​នៃ​ដុំ​សាច់​និង​ដំណាក់កាល​របស់​វា​។​
 
«​ចំពោះ​ជំងឺមហារីក​សុដន់ យើង​អាច​ព្យាបាល​បាន ប្រសិនបើ ទំហំ​សាច់​តូច យើង​អាច​ព្យាបាល​ដោយ​ការវះកាត់​ដុំ​សាច់​ចេញ ហើយ​សម្អាត​ដុំ​សាច់ និង​កូនកណ្ដុរ​ឱ្យ​ស្អាត​។ បើ​ដុំ​សាច់​ធំ ឬ​ចូលដល់​ដំណាក់​ទី​៣-៤ ត្រូវ​កាត់​សុដន់​ចេញ​។ ម្យ៉ាងទៀត យើង​មាន​វិធី​ព្យាបាល​ដោយ​ប្រើ​វិទ្យុ​សាស្ត្រ​, ព្យាបាល​ដោយ​គីមី និង​ការព្យាបាល​ដោយ​អរ​ម៉ូ​ន​»​។ នេះ​ជាការ​បញ្ជាក់​របស់​វេជ្ជបណ្ឌិត ពុធ​នី​កា ជំនាញ​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ ប្រាប់​ពី​វិធី​ព្យាបាល​ជំងឺមហារីក​សុដន់​៕

Tag:
 សុដន់​
 ​ជំងឺមហារីក​
© រក្សាសិទ្ធិដោយ thmeythmey.com