ជាតិ
សង្គមជាតិ
នាយករដ្ឋមន្រ្តី៖ បើក្រដាស់ប្រាក់ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ ឈប់ចរាចរ ធនាគារជាតិកម្ពុជា ប្រាកដជាប្រកាសផ្លូវការ
29, May 2020 , 5:25 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់បន្ថែមពីលើធនាគារជាតិថា កម្ពុជា នៅតែចាយក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ ជាធម្មតា ដោយគ្មានការហាមប្រាម ដូចពាក្យចចាមអារ៉ាមនោះទេ។



តាមរយៈសារលើទំព័រហ្វេសប៊ុកនាល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី ប្រាប់ប្រជាជនថា៖«ក្នុងករណីប្រសិនបើមានការបញ្ឈប់ឲ្យចរាចរចាយលុយក្រដាសប្រាក់អាមេរិកប្រភេទខាងលើនេះ គឺប្រាកដជាមានសេចក្តីប្រកាសជាផ្លូវការ ពីធនាគារជាតិនៃកម្ពុជាមិនខាន»។

ប្រមុខរដ្ឋាភិបាល បន្ថែមចុងក្រោយថា ការចាយវាយក្រដាសប្រាក់ដុល្លារទាំង៣ប្រភេទនេះ នឹងមិនមានការកាត់ទឹកអ្វីឡើយ។

Tag:
 ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com