ជាតិ
សង្គមជាតិ
៥​ខែ​ដើមឆ្នាំ កម្ពុជា​នាំចេញ​អង្ករ​ជាង​៣៥​ម៉ឺន​តោន កើន​ជាង​៤០​ភាគរយ
30, May 2020 , 1:19 pm        
រូបភាព
​ភ្នំពេញ​៖ រយៈពេល​៥​ខែ​ឆ្នាំនេះ កម្ពុជា​នាំចេញ​អង្ករ​ទៅ​ក្រៅប្រទេស បាន​ជាង​៣៥​ម៉ឺន​តោន  កើនឡើង​៤២,៣៤​ភាគរយ ធៀប​នឹង​៥​ខែ ឆ្នាំ​២០១៩​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។


​នៅក្នុង​រយៈពេល​៥​ខែ ដើមឆ្នាំ​២០២០​នេះ កម្ពុជា​នាំចេញ​អង្ករ​បាន​ចំនួន ៣៥៦,០៩៧​តោន ទៅកាន់​ទីផ្សារ​អន្តរជាតិ​ចំនួន​៥៤​ប្រទេស​។ ចំនួន​នេះ​កើនឡើង​ជាង​១០ម៉ឺន​តោន ឬ​៤២,៣៤% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩ ដែលមាន​ចំនួន ២៥០,១៧២​តោន​។ នេះ​បើតាម​សំណេរ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ 
 
​តាម​សំណេរ​ដដែល គោលដៅ​នៃ​ការនាំចេញ​អង្គរ​រយៈពេល​៥​ខែ​នេះ មាន​កំណើន​ទាំងអស់ ធៀប​ទៅនឹង​ឆ្នាំ​២០១៩ ក្នុងនោះ​សហភាព​អឺរ៉ុប​កើន​ជាង​៥០​ភាគរយ​, ចិន​កើន​ជាង​២៥​ភាគរយ​ប្រទេស​អាស៊ាន​កើន​ជោ​ត​៥០​ភាគរយ និង​គោលដៅ​ផ្សេងទៀត​កើនឡើង​ជិត​៧០​ភាគរយ​។ 
 
​ដោយឡែក​នៅក្នុង​ខែឧសភា​នេះ ការនាំចេញ​អង្ករ​មាន​ចំនួន ៥៥,៨៤៥​តោន កើនឡើង​ចំនួន ១៩,៤៣៦​តោន ឬ​៥៣,៣០% ធៀប​នឹង​ខែឧសភា ឆ្នាំ​។ ចំនួន​អង្ករ​ដែល​នាំចេញ​រួមមាន​អង្ករ​ក្រអូប​គ្រប់​ប្រភេទ​ចំនួន ៥១,៦៨៣​តោន​,​អង្ករ​ចម្រុះ​គ្រប់​ប្រភេទ​ចំនួន​៣,៥៧៨​តោន និង​អង្ករ​ចំ​ហ៊ុយ​ចំនួន ៥៨៤​តោន​៕
 

Tag:
 អង្ករ​
 ​ កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com