ពីនេះ ពីនោះ
ប្រយ័ត្ន​រលក​ទី​២​នៃ​កូ​វីដ​-១៩
30, May 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បទ ត្រីពិធ​ព័ន្ធ​

​កុំ​ទាន់​ហ៊ាន តែ​ហ៊ាន ហ៊ាន​ប្រមាថ​ ​ច្បាស់​ខូចខាត យើង​ខាត ខាត​ជាថ្មី​
​វីរុស​ស្ងាត់ បាន​ស្ងាត់ ស្ងាត់​ពេល​ខ្លី​ ​រលក​ថ្មី ឆ្លង​ថ្មី ថ្មី​ឆ្លង​ត​។​


 
​មន្ត្រី​ប្រាប់ ហាម​ប្រាប់ ប្រាប់​រាល់ថ្ងៃ​ ​កុំ​លែងដៃ លាងដៃ ដៃ​ស្អាត​ល្អ​
​កណ្តាស​ក្អក​ ​បើ​ក្អក ក្អក​ក្តៅ​ក​ ​វិធី​ល្អ ផ្លូវ​ល្អ ល្អ​ខ្ទប់មាត់​។​
 
​ក្រែង​រោគ​ឆ្លង ដាល​ឆ្លង ឆ្លង​អ្នក​ក្រៅ​ ​បើ​គ្រុនក្តៅ ខ្លួន​ក្តៅ ក្តៅ​ទុក​ភ្លាត់​
​ទាក់ទង​ពេទ្យ ទៅ​ពេទ្យ ពេទ្យ​ផ្ទៀងផ្ទាត់​ ​សេវា​រដ្ឋ ពេទ្យ​រដ្ឋ រដ្ឋ​ត្រៀម​ស្រេច​។​
 
​កុំ​ជួបជុំ បើ​ជុំ ជុំ​ឲ្យ​ចាំ​ ​គ្រូពេទ្យ​ផ្តាំ លោក​ផ្តាំ ផ្តាំ​កុំ​ត្រាច់​
​ចរ​ចេញ​ក្រៅ ទៅ​ក្រៅ ក្រៅ​ហាមផ្តាច់  ត្រៀម​មុន​ស្រេច ត្រៀម​ស្រេច ស្រេច​បង្ការ​។​
 
​អាល់កុល​ម៉ាស់ មាន​ម៉ាស់ ម៉ាស់​ការពារ​ ​ដាស់តឿន​គ្នា ប្រាប់​គ្នា គ្នា​ចាំ​ថា​
​កុំ​ឲ្យ​ភ្លេច បើ​ភ្លេច ភ្លេច​កុនការ​ ​កូ​រ៉ូ​ណា នេះ​ណា ណា​នៅ​ជិត​។​
 
​រលក​ពីរ  ទី​ពីរ ពីរ​ជុំ​ថ្មី​ ​មិនអាច​ហី បើ​ហី ហី​គ្រោះ​ពិត​
​ប្រយ័ត្ន​ទៀត រួម​ទៀត ទៀ​តទៅ​មិត្ត​ ​កុំអាល​គិត ឈប់​គិត គិត​ប្រហែស​៕​
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com