ជាតិ
សង្គមជាតិ
ក្រសួង​អប់រំ ផ្អាក​ការប្រឡង​ជ្រើសរើស​ម​ន្រី្ត​ក្របខណ្ឌ​ថ្មី​សម្រាប់​ឆ្នាំ​២០២០
30, May 2020 , 9:59 pm        
រូបភាព
រូបភាព​ពីសាលាកុមារ​​គថ្លង់​​ និង​កុមារ​​ពិការ​ភ្នែក​
រូបភាព​ពីសាលាកុមារ​​គថ្លង់​​ និង​កុមារ​​ពិការ​ភ្នែក​
 
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​ផ្អាក​ការជ្រើសរើស​ម​ន្រី្ត​ក្របខណ្ឌ​ថ្មី​ចំនួន​៣៦០០​កន្លែង សម្រាប់​ឆ្នាំ​២០២០ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

​បើ​សេចក្ដីជូនដំណឹង​របស់​របស់​ក្រសួង​អប់រំ ចុះ​ថ្ងៃទី​២៨ ឧសភា បញ្ជាក់ថា ការសម្រេច​ផ្អាក ការប្រឡង​ជ្រើសរើស​គរុ​សិស្ស គរុ​និស្សិត​ក្របខណ្ឌ​ថ្មី សម្រាប់​ឆ្នាំ​២០២០ ធ្វើ​ឡើយ​ក្រោយ​ក្រសួង​មុខងារសាធារណៈ ជូនដំណឹង​ពី​ការផ្អាក​ការជ្រើសរើស​ម​ន្រី្ត​ក្របខណ្ឌ​ថ្មី សម្រាប់​ឆ្នាំ​២០២០​។ ក្រសួង​មុខងារសាធារណៈ នឹង​ជូនដំណឹង​ជាថ្មី អំពី​ការជ្រើសរើស​ជាថ្មី​នេះ​។​
 
​កន្លងមក ក្រសួង​មុខងារសាធារណៈ ក៏បាន​និរាករណ៍​លើ​សេចក្ដីសម្រេច​ការជ្រើសរើស​មន្ត្រី​ថ្មី​ឆ្នាំ​២០២០​ក្នុង​ក្រសួង​ដែរ ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​វិធានការ​គ្រប់គ្រង​ចំនួន​បុគ្គលិក​មន្ត្រីរាជការ​ស៊ីវិល និង​ចំណាយ​បន្ទុក​បុគ្គលិក​ឆ្នាំ​២០២០ ក៏ដូចជា​ឆ្លើយតប​នឹង​វិបត្តិ​កូ​វីដ​-១៩ នាពេល​បច្ចុប្បន្ន​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​មុខងារសាធារណៈ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com