ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
ជើង​ខ្លាំង Davit Kiria ចុះកិច្ចសន្យា​ប្រកួត​ក្នុង​កម្មវិធី ONE Super Series
31, May 2020 , 1:19 pm        
រូបភាព
ដោយ: ថ្មីៗ
​អត្ថបទ​៖ ស៊ី​ធី​
​តារា​ប្រដាល់​ជើង​ខ្លាំង​សញ្ជាតិ​ហ្ស​ក​ហ្ស៊ី Davit Kiria បាន​ចុះកិច្ចសន្យា​ប្រកួត​ក្នុង​កម្មវិធី ONE Super Series​។ កីឡាករ​ជំនាញ kickboxing នឹង​ចូលមក​ដាក់អម្រែក​កាន់តែ​ធ្ងន់​លើ​ប្រភេទ​ទម្ងន់ featherweight និង មាន​ឆន្ទៈ​ប្រកួតប្រជែង​ដណ្ដើម​ខ្សែក្រវាត់​ផង​។

 
Kiria ដែលមាន​វ័យ​៣២ ឆ្នាំ មានកំណត់​ត្រា​ឈ្នះ​៣៥ លើក និង ចាញ់ ១៤ លើក​ហើយ​រូបគេ​ឈ្នះ​ខ្សែក្រវាត់​កម្រិត​ពិភពលោក World Titles ជាច្រើន​រួមទាំង​ខ្សែក្រវាត់ Kunlun Fight World Max Tournament Championship និង KFWC Savate World Championship ជាដើម​។ ក្នុង​អាជីព​អ្នក​ប្រដាល់​រយៈពេល ១៤​ឆ្នាំ កីឡាករ​ជំនាញកា​រ៉ា​តេ​រូបនេះ​ឈ្នះ​អ្នកមាន​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ដូចជា Andy Ristie, Murthel Groenhart និង Kem Sitsongpeenong ទៀតផង​។ 
 
Kiria មាន​ជំនាញ​កណ្ដាប់ដៃ​ខ្លាំង​រួមទាំង​ក្បាច់​ទាត់​ដ៏​មាន​ប្រសិទ្ធភាព ដែល​កាន់តែ​គំរាមកំហែង ដល់​គូប្រជែង​ទម្ងន់ featherweight​។ វីរបុរស​មកពី​ហ្ស​ក​ហ្ស៊ី​នឹងចូលរួម​ប្រកួត​ដោយ​អាច​ប្រឈម​នឹង​គូប្រកួត​ចាស់​ដូចជា “The Killer Kid” Sittichai Sitsongpeenong, Tayfun “Turkish Turbine” Ozcan និង Superbon Banchamek​។ ពួកគេ​អាច​នឹង​ប្រកួតប្រជែង​គ្នា​ដើម្បី​ដណ្ដើម​ខ្សែក្រវាត់ ONE Featherweight Kickboxing World Championship ដែល​មិន​ពុំទាន់​មាន​ម្ចាស់​គ្រប់គ្រង​។ 
 
​ក្រៅពីនោះ Kiria  មាន​ភាគរយ​ច្រើន​ដើម្បី​ជួប​ម្ចាស់​ខ្សែក្រវាត់ ONE Featherweight Kickboxing World Grand Prix Champion កីឡាករ Giorgio “The Doctor” Petrosyan, វីរបុរស​ថៃ “The Boxing Computer” Yodsanklai IWE Fairtex, ម្ចាស់​ខ្សែក្រវាត់ ONE Featherweight Muay Thai World Champion កីឡាករ Petchmorakot Petchyindee Academy, និង គូប្រជែង​ជាច្រើន​ផ្សេងទៀត​។ 
 
​គេ​មិនទាន់​ដឹង​អំពី​ថ្ងៃ​ឡើង​សង្វៀន ONE លើកដំបូង​របស់ Kiria នោះទេ ប៉ុន្តែ អ្នកលេង Kickboxing រូបនេះ​អាច​បង្ហាញខ្លួន​ពេល​កម្មវិធី​របស់ ONE នៅ​ឆ្នាំ​២០២០ ដំណើរការ​ឡើងវិញ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com