ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
យុវជន ជឿន ច​ន​នី ចំណាយពេល​៧​ឆ្នាំ ស្រាវជ្រាវ​ផលិត​យន្តហោះ​ស្នោ​សម្រាប់​គប់​លេង​
31, May 2020 , 3:59 pm        
រូបភាព
ភ្នំពេញ​៖ លោក ជឿន ច​ន​នី បាន​ចំណាយពេល ៧​ឆ្នាំ ដើម្បី​ស្រាវជ្រាវ​ផលិត​យន្តហោះ​ស្នោ​សម្រាប់​គប់​លេង លក់​នៅលើ​ទីផ្សារ​។ បើតាម​លោក ច​ន​នី ការចាប់ផ្ដើម​ផលិត​យន្តហោះ​ដំបូង មិនទាន់​ល្អ ដែល​ធ្វើ​ឲ្យ​លោក​ចំណាយពេល​ច្រើន ទម្រាំ​ផលិត​បាន​យន្តហោះ​មួយ​ប្រភេទ​នេះ អាច​ហោះ​បាន​ចម្ងាយ​៤០​ម៉ែត្រ​។


​មាន​វ័យ​២៩​ឆ្នាំ លោក ជឿន ច​ន​នី មានចិត្ត​ស្រឡាញ់​អាជីព​ជា​អ្នកបើក​យន្តហោះ​តាំងពី​កុមារភាព ប៉ុន្តែ​ដោយសារ​កត្តា​ជីវភាព និង​ជា​កូនកំព្រា មិនអាច​ឲ្យ​លោក​ក្លាយជា​អ្នកបើក​យន្តហោះ​បានឡើយ​។ ដោយ​ក្ដី​ស្រឡាញ់ អ្នក​ខេត្តកំពង់ចាម​រូបនេះ បាន​ចិញ្ចឹមចិត្ត​ដែល​ស្រឡាញ់​យន្តហោះ រហូត​ផលិត​បានជា​យន្តហោះ​ច្រើន​ប្រភេទ​។ 
 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោក ជឿន ច​ន​នី ដូចតទៅ​៖

 
​បច្ចុប្បន្ន លោក ច​ន​នី បាន​ផលិត​យន្តហោះ​ស្នោ​សម្រាប់​គប់​លេង លក់​នៅលើ​ទីផ្សារ ដែលមាន​តម្លៃ ៥​ដុល្លារ​ក្នុង​មួយគ្រឿង ជា​ប្រភេទ​យន្តហោះ Airbus A350​។ បើតាម​លោក ច​ន​នី ការផលិត​យន្តហោះ​ស្នោ​លក់​ក្នុងតម្លៃ​៥​ដុល្លារ​នេះ គឺ​ដើម្បី​ឲ្យ​ក្មេងៗ​បាន​លេង និង​បណ្ដុះ​គំនិត​ស្រឡាញ់​បច្ចេកវិទ្យា​។ 
 
​ដើម្បី​ផលិត​យន្តហោះ​នេះ លោក ច​ន​នី ត្រូវ​គណនា​ឲ្យ​ត្រូវ​ក្បួន ទាំង​គណនា​កម្លាំង ទម្ងន់​សរុប ផ្ទៃ​គណនា​ស្លាប ការ​រចនា និង​បច្ចេកទេស​។ លោក ច​ន​នី បន្តថា ទៅ​ថ្ងៃ​អនាគត លោក​មានគំនិត​បង្កើត​ជា​យន្តហោះ​សម្រាប់​ជិះ ដែល​អាច​ដឹក​ភ្ញៀវទេសចរ​បាន​៕ 
 
 

Tag:
 យន្តហោះ​
 ​យន្តហោះ​ស្នោ​
  ជឿន ច​ន​នី​
 ​កំពង់ចាម​
  ​ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com