ជាតិ
សង្គមជាតិ
ក្នុង​ខែឧសភា មាន​កុមារ និង​ស្ត្រី​ជាង​៥​ម៉ឺន​នាក់ ទៅពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា
31, May 2020 , 8:59 pm        
រូបភាព
 
​ភ្នំពេញ​៖ នៅក្នុង​ខែឧសភា ឆ្នាំ ២០២០​នេះ មាន​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​ជាង​៥​ម៉ឺន​នាក់ បាន​ទៅពិនិត្យ​ព្យាបាល​ជំងឺ និង​សម្រាលកូន​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​។ នេះ​បើតាម​របាយការណ៍​តួលេខ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​។


​របាយការណ៍​តួលេខ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​ចេញផ្សាយ​ក្នុង​ទំព័រ​ហ្វេ​ក​ប៊ុ​ក​របស់លោក Dr. Beat Richner នៅ​ថ្ងៃទី​៣១ ឧសភា​នេះ បង្ហាញថា ក្នុង​ខែឧសភា​កន្លងទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ពិនិត្យ​ព្យាបាល​កុមារ​ឈឺ​មាន​ចំនួន ៣២,០០៤​នាក់​, កុមារ​ដែលមាន​ជំងឺ​ធ្ងន់ៗ មាន​ចំនួន ៧,៩៣៦​នាក់ និង​កុមារ​ចំនួន ១៣៤​នាក់ មាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ ត្រូវបាន​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។​
 
​បើតាម​របាយការណ៍​ខាងលើ កុមារ​ចំនួន ១,៧៣៩​នាក់ ត្រូវបាន​វះកាត់ និង​កុមារ​ចំនួន ៦៨​នាក់​ផ្សេងទៀត ត្រូវបាន​វះកាត់​បេះដូង និង​ភ្ជិត​ប្រហោង​បេះដូង​តាម​សរសៃឈាម​។ ចំណែក​ស្ត្រី​មាន​ផ្ទៃពោះ​វិញ មាន​ចំនួន ១០,២៤០​នាក់ បានមក​ពិនិត្យ​តាមដាន​ផ្ទៃពោះ និង​សម្រាលកូន​មាន​ចំនួន ១,៦៨៩​នាក់​។ សូមបញ្ជាក់ថា រាល់​ការព្យាបាល​ទាំងអស់ គឺ​ឥតគិតថ្លៃ​៕

Tag:
 មន្ទីរពេទ្យ​គន្ធបុប្ផា​
  កុមារ​
  ស្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com