កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​ប្រណាំង​កង់​ពិភពលោក​៦​នាក់ ដែល​ស្លាប់​ដោយសារ​គាំងបេះដូង អំ​ឡុ​ងពេល​ប្រកួត​
31, May 2020 , 9:30 pm        
រូបភាព
​កីឡា​ប្រណាំង​កង់ ជា​ប្រភេទ​កីឡា​ដែល​ពេញនិយម​មួយ ក្នុងចំណោម​កីឡា​ដែលមាន ប្រជាប្រិយភាព​ផ្សេងទៀត នៅ​ជុំវិញ​ពិភពលោក​។ មកទល់​សព្វថ្ងៃ កីឡា​ជិះ​កង់ មិន​ថា​អាជីព ឬ​សុខភាព​នោះទេ ក៏​ទទួលបាន​ការពេញនិយម ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ ក្រៅ​តែ  ពី​កីឡាបាល់ទាត់ បាល់ទះ និង​វាយ​សី​ជាដើម​។ យ៉ាងណាក៏ដោយ កីឡា​ជិះ​កង់ ត្រូវបាន​ចាត់ ទុក​ថា ជា​ប្រភេទ​កីឡា​ដែលមាន​ហានិភ័យ​ខ្ពស់ ដល់​អាយុជីវិត​ផងដែរ​។​

 
​យោងតាម​ការផ្សាយ​រប​ស់កា​សែត​អាល្លឺម៉ង់ DW គិត​ចាប់ពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១០ មកទល់​ខែសីហា ឆ្នាំ​២០១៩ មាន​កីឡាករ​ប្រណាំង​កង់​លំដាប់​ពិភពលោក ចំនួន ២៤​នាក់ បានទទួល​មរណភាព នៅ​អំឡុងពេល​ប្រកួត​។ មូល​ហេតុដែល​បណ្តាល​ឲ្យ​ស្លាប់​នោះ ភាគច្រើន​ដោយសារ​គ្រោះថ្នាក់​ចរាចរ​។ យ៉ាងណាមិញ ចំណោម​ករណី​ស្លាប់​ទាំង​២៤​នោះ មាន​៦​ករណី ស្លាប់​ក្នុងពេល​ប្រកួត ដោយសារ​គាំងបេះដូង​។​
 
​ខាងក្រោម​នេះ ជា​កីឡាករ​ប្រណាំង​កង់​អាជីព​ទាំង ៦​រូប ដែល​ស្លាប់​ដោយសារ​គាំងបេះដូង អំឡុងពេល​ប្រកួត​ក្នុង​ក្របខណ្ឌ​ពិភពលោក​គិត​ចាប់ពី​ឆ្នាំ​២០១០​មក​៖

១. កីឡាករ Daan Myngheer សញ្ជាតិ​បែលហ្ស៊ិក ស្លាប់​នៅ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៦ នៅ​វ័យ ២២​ឆ្នាំ​។ 
 
២. កីឡាករ Gijs Verdick សញ្ជាតិ​ហូ​ឡង់ ស្លាប់​នៅ​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦ នៅ​អាយុ ២១​ឆ្នាំ​។ 
 
៣. កីឡាករ Dejan Maric សញ្ជាតិ​ស៊ែ​ប៊ី ស្លាប់​នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​អាយុ​៣៥​ឆ្នាំ​។  
 
៤. កីឡាករ Eslam Nasser Zaki សញ្ជាតិ​អេ​ហ្ស៊ី​ប ស្លាប់​នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៧ ត្រឹម​អាយុ​២២​ឆ្នាំ​។​
 
៥. កីឡាករ Michael Goolaerts សញ្ជាតិ​បែលហ្ស៊ិក ស្លាប់​នៅ​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៨ នៅ​អាយុ​២៣​ឆ្នាំ​។ 
 
៦. កីឡាករ Robbert de Greef សញ្ជាតិ​ហូ​ឡង់ ស្លាប់​នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩ ក្នុង​អាយុ​២៧​ឆ្នាំ​៕
 

Tag:
 ​ប្រណាំង​កង់​
© រក្សាសិទ្ធិដោយ thmeythmey.com