ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
«​អូរ​សោម​»​ទី​មិនគួរ​រំលង សម្រាប់​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង
01, Jun 2020 , 7:38 am        
រូបភាព
ដោយ: ថ្មីៗ
 
​ពោធិ៍សាត់​៖ តំបន់​អេកូ​ទេសចរណ៍​អូរ​សោម ស្ថិតក្នុង​ភូមិ​អូរ​សោម ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ដែល​ស្ថិត​ចម្ងាយ​ប្រមាណ​១៧០​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តពោធិ៍សាត់​។ ដើម្បី​ទៅដល់​តំបន់​អូរ​សោម​នេះ គេ​ត្រូវ​ជិះ​ឆ្លងកាត់​ដងព្រៃ ភ្នំ និង​បឹង​ធម្មជាតិ​ដ៏​ស្រស់ត្រកាល។ គួបផ្សំ​នឹង​អាកាសធាតុ​ត្រជាក់​ដូច​នៅ​មណ្ឌលគិរី និង​រតនគិរី​ដែរនោះ គឺ​សក្តិសម​ជាទីបំផុត សម្រាប់​អ្នកទេសចរ ចូលចិត្ត​បែប​ផ្សងព្រេង​មិនគួរ​មើលរំលង​​។ ភ្ញៀវទេសចរ អាច​ជ្រើសរើស​ទីតាំង​សម្រាក​ក្នុងផ្ទះ​សហគមន៍ ឬក៏​អាច​បោះតង់​ដោយ​ខ្លួនឯងបាន ក្នុង​តំបន់​ទេសចរណ៍​អូរ​សោម​នេះ​។


​ក្រៅពី​ព្រៃព្រឹក្សា តំបន់​ដីក្រហម​អូរ​សោម ក៏​ពោរពេញ​​ដោយ​ដំណាំ​ដាំ​ដុះ​ជាច្រើន​រួមមាន​ប័​រ ម្រេច ទុរេន កាហ្វេ ចេក ល្ហុង និង​ម្នាស់​ជាដើម​៕ 

 
























































© រក្សាសិទ្ធិដោយ thmeythmey.com