អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន vivo Y30 កាមេរ៉ា​ក្រោយ 4 គ្រាប់ កម្លាំង​ថ្ម​ធំ 5000 mAh តម្លៃ​ត្រឹម $169 រក​ឯណា​បាន​!
01, Jun 2020 , 11:53 am        
រូបភាព
ដោយ: ថ្មីៗ
​រងចាំ​ទៀត​មិន​បានទេ ពិតជា​កក្រើក​ទៀតហើយ​! បន្ទាប់ពី​បាន​បង្ហោះ​យ៉ាង​គគ្រឹកគគ្រេង នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក ហើយនឹង​ការ Live ផ្ទាល់ ការប្រកួតប្រជែង​អំពី Y30 ចេញពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ vivo កាលពី​ថ្ងៃទី​២៩ និង​ទី​៣០ ឧសភា ពី​សំណាក់​តារា​សម្តែង វី​យ៉ា​រ៉ូ កញ្ញា​ដា​ដាវ ប៉ះគ្នា​ជាមួយនឹង ពូ​រៀន​ថត និង​តារាបាល់ទាត់​លោក ឈិន​ឈឿន​។ នៅពេលនេះ យើង​ក៏បាន​រកឃើញ ក្រុម​ដែល​ទទួលបាន​ជ័យលាភី​ហើយ នោះ​គឺ​ក្រុម ពូ​រៀន​ថត និង​តារាបាល់ទាត់ លោក ឈិន​ឈឿន​។ ក្រុម​នេះ ទទួល​បានការ View ច្រើនជាងគេ នៅក្នុង​ការ Live​។
 
​មួយវិញទៀត សម្រាប់​ហ្វេ​ន​ហ្វេ​ន ដែរ​បាន​ចូលរួម Comment នៅក្នុង​ការលេង​ហ្គេម ថ្ងៃស្អែក​នេះ​ក្រុមហ៊ុន vivo នឹង​ប្រកាស​អ្នកឈ្នះ​នៅលើ​ផេ​ក​ផ្លូវការ របស់ vivo ផ្ទាល់​តែម្តង​។ កាន់តែ​ពិសេស​ជាង​នេះដែរ សម្រាប់​ស្មា​ត​ហ្វូ​ន vivo Y30 ក៏បាន​ប្រកាស​ចេញលក់​ជា​ផ្លូវការ នៅលើ​ទីផ្សារ​ចាប់ ពីថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២០​នេះ​តទៅ​ហើយ ជាមួយនឹង​កញ្ចប់​សម​រម្យ ត្រឹមតែ $169 តែប៉ុណ្ណោះ​។​


 
​ខាងក្រោម​ជាល​ក្ខ​ខណៈ​សម្បត្តិ​របស់​ស្មា​ត​ហ្វូ​ន vivo Y30 ៖ 
 
1. អេក្រង់ ទំហំ 6.47 អ៊ី​ញ Ultra O Screen  ជា​ប្រភេទ IPS LCD អាច​បង្ហាញ​រូបភាព​បាន ក្នុង​កម្រិត 720 x 1560 HD+ លាតសន្ធឹង​ប្រមាណ 90.7% នៃ​ផ្ទៃ ខាងមុខ និង​មាន​ដង់ស៊ីតេ​អេក្រង់ 266 ppi
2. ប្រើ​បន្ទះ​ឈី​ប Qualcomm Snapdragon MT6765 Octa-core
3. CPU Octa-core ដំណើរការបាន​ក្នុង​ល្បឿន 2.0 GHz
4. មាន​រ៉េ​ម 4GB, អង្គ​ផ្ទុក​ទិន្នន័យ 64GB និង​អាច​ថែម​ក្រៅ​បាន 256GB
5. មាន​ថ្ម​ទំហំ​ធំ 5000 mAh
6. ដំណើរការ​ដោយ Android 10 និង​ស្បែក Interface ប្រភេទ Funtouch OS 10
7. មាន​កាមេរ៉ា​មុខ​ទំហំ 8MP, កាមេរ៉ា​ក្រោយ​បួន​គ្រាប់ (13MP + 8MP + 2MP+2MP)
8. អាច​ប្រើ​ស៊ីម​កាត​បាន​ពីរ​
9. មានមុខ​ងារ Face Unlock + FingerPrint
 
​ដូច​ច្នេះ​ហើយ សម្រាប់​បងប្អូន ឬក៏​ហ្វេ​ន​ហ្វេ​ន​ណា ដែលមាន​បំណង​ជាវ​ស្មា​ត​ហ្វូ​ន vivo Y30 យកទៅ​ប្រើប្រាស់ លោកអ្នក​អាច​រក​ជាវ​បាន​នៅ​គ្រប់​បណ្តា​ហាង​លក់​ទូរស័ព្ទដៃ​នានា ទូទាំង 25 ខេត្ត​ក្រុង​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com