ផ្សារទំនើប អ៉ីអន ម៉ល គឺជាបណ្តុំនៃហាងលក់ទំនិញម៉ាកល្បីៗជាច្រើន ដូចជា Mango, Levi’s, Timberland, Ecco, Puma, Adidas, Adidas Original, Armani Exchange និង Superdry។ ហើយនៅក្នុងនោះដែរផ្សារទំនើប អ៉ីអន ម៉ល ក៏មានហាងលក់សម្ភារប្រើប្រាស់ក្នុងផ្ទះ ដែលសុទ្ធតែជាម៉ាកល្បីៗ ព្រមទាំងមានហាងលក់គ្រឿងឧបភោគ បរិភោគជាច្រើនផងដែរ។
ផ្សារទំនើប អ៉ីអន ម៉ល ក៏មានភោជនីយដ្ឋាន ប្រកបដោយអាហារសម្បូរបែប ដែលស្ថិតនៅជាន់ផ្ទាល់ដី និងជាន់ទី២។ លើសពីនេះទៅទៀត ផ្សារទំនើប អ៉ីអន ម៉ល ក៏មានកន្លែងកម្សាន្តជាច្រើនដូចជា រោងភាពយន្ត កន្លែងលេងហ្គេម កន្លែងលេងបូលីង សួនទឹក និងកន្លែងហាត់ប្រាណផងដែរ។ លោកអ្នកក៏អាចស្វែងរកសេវាកម្មជាច្រើន ដែលមាននៅក្នុងផ្សារទំនើប អ៉ីអន ម៉ល ដូចជាក្រុមហ៊ុនទេសចរណ៍ ដែលមានការផ្តល់ការប្រឹក្សាយោបល់ ក្នុងការធ្វើដំណើរកម្សាន្ត និងការលក់សំបុត្រយន្តហោះ ឱសថស្ថាន ហាងបោកគក់ ទូដកប្រាក់ ATM និងធនាគារ ដែលមានទីតាំងនៅជាន់ផ្ទាល់ដី និងជាន់ទី២ ដែលជាជម្រើសដ៏ល្អ សម្រាប់អ្នកទាំងអស់គ្នា។ ផ្សារទំនើប អ៉ីអន ម៉ល គឺជាផ្សារទំនើបដែលនាំមុខគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
អំពីកម្មវិធីនៃការលក់បញ្ចុះតម្លៃពាក់កណ្តាលឆ្នាំ របស់ផ្សារទំនើប អ៊ីអន ម៉ល
ផ្សារទំនើប អ៉ីអន ម៉ល គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានលក់ទំនិញម៉ាកល្បីៗ និងជាកន្លែងកម្សាន្តដ៏ធំជាងគេ នៅក្នុងទីក្រុងភ្នំពេញ។ អ្វីដែលពិសេសជានេះទៅទៀត នៅក្នុងខែមិថុនានេះ ផ្សារទំនើប អ៉ីអន ម៉ល មានកម្មវិធី លក់បញ្ចុះតម្លៃពាក់កណ្តាលឆ្នាំ ដ៏ធំមួយសម្រាប់អតិថិជនរបស់ AEON MALL Phnom Penh និង AEON MALL Sen Sok City។
កម្មវិធីនៃការលក់បញ្ចុះតម្លៃពាក់កណ្តាលឆ្នាំ របស់ផ្សារទំនើប អ៉ីអន ម៉ល គឺជាកម្មវិធីបញ្ចុះតម្លៃដ៏ធំមួយ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១១ ដល់២៨ ខែមិថុនា ឆ្នាំ២០២០។ បើសិនជាលោកអ្នកចូលចិត្តជាវទំនិញ សូមអញ្ជើញមក ផ្សារទំនើប អ៉ីអន ម៉ល ដើម្បីទទួលបាននូវការលក់បញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់លើមុខទំនិញជាច្រើនរួមមាន សម្លៀកបំពាក់ គ្រឿងអលង្ការ សម្លៀកបំពាក់កីឡា គ្រឿងសំអាង គ្រឿងសង្ហារឹម ម្ហូបអាហារ និងភេសជ្ជៈ។ កម្មវិធីនេះ នឹងមានការបញ្ចុះតម្លៃរហូតដល់ទៅ ៥០% ពីតាមបណ្តាហាងជាង២០០ហាង ក្នុងផ្សារទំនើប អ៉ីអន ម៉ល។
លោកអ្នកអាចស្វែងរកបាន នូវមុខទំនិញជាច្រើនប្រភេទ និងច្រើនជម្រើស ព្រមទាំងមានគុណភាពខ្ពស់ ដែលសុទ្ធសឹងជាម៉ាកល្បីៗមកពីក្រៅប្រទេស ហើយលោកអ្នក នឹងទទួលបានការបញ្ចុះតម្លៃជាច្រើន លើមុខទំនិញទាំងនោះទៀតផង។ រាល់បុគ្គលិកនៅគ្រប់ហាងទាំងអស់ ពោរពេញទៅដោយភាពរួសរាយរាក់ទាក់ ហើយត្រៀមជួយលោកអ្នក ក្នុងពេលជាវទំនិញ។ ហេតុនេះហើយ អតិថិជនទាំងអស់កុំឲ្យកម្មវិធីបញ្ចុះតម្លៃដ៏អស្ចារ្យមួយនេះរំលងឲ្យសោះ ព្រោះពេលវេលាបញ្ចុះតម្លៃនេះ មានកំណត់។
លើសពីនេះទៅទៀត លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃពិសេស ពីក្រុមហ៊ុនធ្វើដំណើរផ្សេងៗ ក្នុងការធ្វើដំណើរមកផ្សារទំនើប អ៉ីអន ម៉ល ក្នុងឱកាសនៃការលក់បញ្ចុះតម្លៃមួយនេះ។ ក្រៅពីនេះ លោកអ្នកអាចមានឱកាសចាប់ឆ្នោតផ្សងសំណាង និងចូលរួមលេងហ្គេមផ្សេងៗ ពី ផ្សារទំនើប អ៉ីអន ម៉ល ផងដែរ។ កម្មវិធីបញ្ចុះតម្លៃដ៏អស្ចារ្យនេះ នឹងប្រព្រិត្តក្នុងរយៈពេល៥ថ្ងៃ។ចាប់ពីថ្ងៃទី ១១ ដល់២៨ ខែមិថុនា ឆ្នាំ២០២០ នៅផ្សារទំនើប អ៉ីអន ម៉ល ទាំងពីសាខា៕
(អត្ថបទពាណិជ្ជកម្ម)