ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
នៅសៀមរាប សណ្ឋាគារធម្មតា ក៏មានឡានបុរាណសម្រាប់អួតភ្ញៀវខ្លួនដែរ
× សៀមរាប៖ សណ្ឋាគារតូចធម្មតានៅសៀមរាប ក៏ចាប់ផ្ដើមមានរថយន្ដបុរាណដែរ។ លោក ស៊ុន ម្ចាស់សណ្ឋាគារ ម៉ាលីតា អង្គរ វីឡា ហើយក៏ជាម្ចាស់ឡានម៉ាក MERCEDES-BENZ ប្រភេទ W110 ម៉ូឌែល 200 ពណ៌ខ្មៅ ផលិតឆ្នាំ១៩៦៦ មួយគ្រឿងដែរ។ លោក ស៊ុនប្រាប់សារព័ត៌មានថ្មីៗថា ភ្ញៀវទេសចរតែងតែថតរូបជាមួយឡាននេះ ព្រោះវាជាប្រភេទរថយន្តបុរាណដែលគេមិនសូវបានប្រទះភ្នែក។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញស្តាប់កិច្ចសម្ភាសរវាងនាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក ស៊ុន ដែលជាម្ចាស់សណ្ឋាគារម៉ាលីតា អង្គរ វីឡា ដូចតទៅ៖
MERCEDES-BENZ W110 ត្រូវបានផលិតពីឆ្នាំ១៩៦១ ដល់ឆ្នាំ១៩៦៨ ក៏ប៉ុន្តែម៉ូឌែល200 ត្រូវបានបង្កើតនៅឆ្នាំ១៨៦៥។ អាល្លឺម៉ង់ ហៅរថយន្ដប្រភេទនេះថា Kleine Heckflosse ព្រោះខាងក្រោយមានរាងដូចស្លាបសងខាង។ MERCEDES-BENZ W110 ត្រូវបានផលិតចំនួនសរុប ៦២៨ ២៨២គ្រឿង ក្នុងរោងចក្រទីក្រុង Sindelfingen ប្រទេសអាល្លឺម៉ង់៕
Tag:
រថយន្ត
យានយន្ត
Mercedes-Benz
© រក្សាសិទ្ធិដោយ thmeythmey.com