ជាតិ
ពីនេះ ពីនោះ
ត្រីជាច្រើនប្រភេទ ពង-កូននៅក្នុងអន្លង់ទឹកជ្រៅ នាខេត្តក្រចេះ និងស្ទឹងត្រែង រូបគំនូរបង្ហាញពីផ្លូវធ្វើចរាចរសម្រាប់វដ្ដជីវិតរបស់ត្រី។ គូរដោយ៖ ឈុត ឈាណា
× ទន្លេមេគង្គលើ នាភាគខាងជើងនៃប្រទេសកម្ពុជា ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ដែលសម្បូរទៅដោយអន្លង់ទឹកជ្រៅៗ បានក្លាយជាជម្រកលាក់ខ្លួនក្នុងរដូវប្រាំង នៃ ត្រីមេពូជ ដែលជាទីធ្វើចរាចរផ្លាស់ជាច្រើនប្រភេទ។ នារដូវវស្សា ក្នុងខែឧសភា ឬខែមិថុនា ត្រីមេពូជជាច្រើនប្រភេទ ចាប់ផ្តើមទម្លាក់ពង និងចាកចេញទៅតាមបណ្តាវាលទំនាបលិចទឹក និងដៃទន្លេនានា ដើម្បីរកចំណី និងធំធាត់។ ក្នុងនោះ ក៏មានប្រភេទត្រីមានស្រកាធំជាងគេលើពិភពលោក គឺត្រីគល់រាំង ដែលវាអាចធំលូតលាស់ដល់ទម្ងន់ ៣០០គីឡូក្រាម និងប្រវែងដងខ្លួន ៣ម៉ែត្រ និងផងដែរ។
កូនត្រីតូចៗ ដែលទើបនឹងញាស់ជាច្រើន បានបណ្តែតខ្លួនតាមទឹកជំនន់ ហូរចុះមកខ្សែទឹកខាងក្រោម ចូលទៅក្នុងតំបន់វាលទំនាបលិចទឹកក្នុងអាងទន្លេមេគង្គ ទន្លេបាសាក់ ទន្លេសាប ជាពិសេស ក្នុងបឹងទន្លេសាប ដែលជាជម្រកដ៏ធំសម្រាប់ពួកវារកចំណី និងធំធាត់។ (សូមរង់ចាំតាមដានវគ្គបន្ត)...
© រក្សាសិទ្ធិដោយ thmeythmey.com