ជាតិ
៥​ខែ ដើមឆ្នាំ ក្រុមហ៊ុន​មួយ​នាំចេញ​ចេកអំបូង​លឿង​ជាង ២​ម៉ឺន​តោន ទៅ​វៀតណាម និង​ចិន
01, Jun 2020 , 11:39 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាពពីទំព័រហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
​ដោយ​៖ ខន ណា​រី​

​ភ្នំពេញ​៖ ក្នុង​រយៈពេល ៥​ខែ ដើមឆ្នាំ​២០២០ ក្រុមហ៊ុន ឡុង ស្រេង បាន​នាំចេញ​ចេកអំបូង​លឿង​ចំនួន ២២ ៧៦២​តោន ទៅកាន់​ទីផ្សារ​ប្រទេស​វៀតណាម និង​ចិន​។ នេះ​បើតាម​សំណេរ​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រ​សូង​កសិកម្ម​។


​តាម​សំណេរ​របស់លោក វេ​ង សាខុន​ដដែល ក្រុមហ៊ុន ឡុង ស្រេង ដែលមាន​ទីតាំងនៅ​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​នេះ កំពុង​ដាំ​ដុះ​ដំណាំ​ចេក​ចំនួន ១០០០​ហិកតា​, ក្រូចថ្លុង​ចំនួន ៧៨​ហិកតា​, មៀន​ប៉ៃលិន ២៤០​ហិកតា​, ទុរេន ១៤៥​ហិកតា និង​ខ្នុរ​កា​រុត​ចំនួន ១២៥​ហិកតា​។ ក្រុមហ៊ុន ឡុង ស្រេង ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​១០ ដែល​រដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឲ្យ​នាំចេញ​ចេក​ស្រស់ ទៅ​ទីផ្សារ​ប្រទេស​ចិន​។ នេះ​បើតាម​លោក វេ​ង សាខុន ដោយ​លោក​បាន​បន្តទៀតថា ក្រសួងកសិកម្ម បាន និង​កំពុង​ខិតខំ ពង្រឹង​កិច្ចសហប្រតិបត្ដិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​គាំទ្រ​លើ​ការវិនិយោគ​គ្រប់​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម តាមរយៈ​ការបង្កើន​ផលិតភាព​ផលិតកម្ម ការ​វេច​ខ្ចប់ ការរក្សា​ស្តុក​ទុក ការកែច្នៃ​ប្រកបដោយ​គុណភាព អនាម័យ និង​សុវត្ថិភាព សម​ស្របតាម​ស្តង់ដារ​នៃ​ទីផ្សារ​នាំចេញ​៕
 
 
 

Tag:
 ចេកអំបូង​
 ​នាំចេញ​
 ​កំពង់ចាម​
© រក្សាសិទ្ធិដោយ thmeythmey.com