ជាតិ
នយោបាយជាតិ
សម្ដេច ហ៊ុន សែន៖ បើកន្លែងដូរលុយណា កាត់ទឹកក្រដាសប្រភេទ១ដុល្លារ ដល់៥ដុល្លារ នឹងប្រឈមវិធានការ
× ភ្នំពេញ៖ បើកន្លែងដូរលុយណា កាត់ទឹកលុយ១ដុល្លារ ដល់៥ដុល្លារ នឹងប្រឈមមុន ជាមួយវិធានការអាជ្ញាធរ។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ នៅថ្ងៃទី១ មិថុនា។
សម្ដេច ហ៊ុន សែន ហាមអ្នកដូរប្រាក់ មិនឱ្យកាត់ទឹកលុយក្រដាសប្រភេទ១ដុល្លារ ២ដុល្លារ និង៥ដុល្លារឡើយ បើមិនដូច្នេះទេ អាជីវករដូរប្រាក់នោះ នឹងប្រឈមមុខជាអាជ្ញាធរ។ សម្ដេច ហ៊ុន សែន ក៏ប្រាប់ឱ្យពលរដ្ឋរាយការណ៍មកសមត្ថកិច្ច ចំពោះកន្លែងដូរប្រាក់ណា ដែលកាត់ទឹកផងដែរ។
មិនតែប៉ុណ្ណោះនាយករដ្ឋមន្ត្រី ក៏បញ្ជាឱ្យអាជ្ញាធរចាប់ខ្លួន អ្នកណាដែលបង្ហោះសារលើបណ្ដាញសង្គម ដោយផ្សព្វផ្សាយថា រដ្ឋាភិបាលលែងចាយក្រដាសប្រាក់១ដុល្លារ ដល់៥ដុល្លារនេះទៀតផង។
បើតាមសម្ដេច ហ៊ុន សែន កម្ពុជានៅបន្តចាយក្រដាសប្រាក់ប្រភេទ១ដុល្លារ ២ដុល្លារ និង៥ដុល្លារធម្មតា ពោលគឺមិនទាន់សម្រេចឈប់ប្រើប្រាស់នោះទេ។ ប៉ុន្តែការសម្រេចប្រមូលក្រដាសប្រាក់ទាំងនេះចេញពីកម្ពុជានោះ គឺគ្រាន់តែចង់លើកកម្ពស់ប្រាក់រៀលប៉ុណ្ណោះ។
© រក្សាសិទ្ធិដោយ thmeythmey.com