ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន​៖ បើ​កន្លែង​ដូរ​លុយ​ណា កាត់ទឹក​ក្រដាស​ប្រភេទ​១​ដុល្លារ ដល់​៥​ដុល្លារ នឹង​ប្រឈម​វិធានការ​
01, Jun 2020 , 6:19 pm        
រូបភាព
​ភ្នំពេញ​៖ បើ​កន្លែង​ដូរ​លុយ​ណា កាត់ទឹក​លុយ​១​ដុល្លារ ដល់​៥​ដុល្លារ នឹង​ប្រឈម​មុន ជាមួយ​វិធានការ​អាជ្ញាធរ​។ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​បែបនេះ នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ និង​ក្រុមការងារ​បច្ចេកទេស​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុងព្រះសីហនុ នៅ​ថ្ងៃទី​១ មិថុនា​។​


 
​សម្ដេច ហ៊ុន សែន ហាម​អ្នក​ដូរ​ប្រាក់ មិនឱ្យ​កាត់ទឹក​លុយ​ក្រដាស​ប្រភេទ​១​ដុល្លារ ២​ដុល្លារ និង​៥​ដុល្លារ​ឡើយ បើ​មិន​ដូច្នេះ​ទេ អាជីវករ​ដូរ​ប្រាក់​នោះ នឹង​ប្រឈម​មុខជា​អាជ្ញាធរ​។ សម្ដេច ហ៊ុន សែន ក៏​ប្រាប់​ឱ្យ​ពលរដ្ឋ​រាយការណ៍​មក​សមត្ថកិច្ច ចំពោះ​កន្លែង​ដូរ​ប្រា​ក់ណា ដែល​កាត់ទឹក​ផងដែរ​។​
 
​មិនតែប៉ុណ្ណោះ​នាយករដ្ឋមន្ត្រី ក៏​បញ្ជា​ឱ្យ​អាជ្ញាធរ​ចាប់ខ្លួន អ្នកណា​ដែល​បង្ហោះ​សា​រលើ​បណ្ដាញ​សង្គម ដោយ​ផ្សព្វផ្សាយ​ថា រដ្ឋាភិបាល​លែង​ចាយ​ក្រដាសប្រាក់​១​ដុល្លារ ដល់​៥​ដុល្លារ​នេះ​ទៀតផង​។​
​បើតាម​សម្ដេច ហ៊ុន សែន កម្ពុជា​នៅ​បន្ត​ចាយ​ក្រដាសប្រាក់​ប្រភេទ​១​ដុល្លារ ២​ដុល្លារ និង​៥​ដុល្លារ​ធម្មតា ពោលគឺ​មិនទាន់​សម្រេច​ឈប់​ប្រើប្រាស់​នោះទេ​។ ប៉ុន្តែ​ការសម្រេច​ប្រមូល​ក្រដាសប្រាក់​ទាំងនេះ​ចេញពី​កម្ពុជា​នោះ គឺ​គ្រាន់តែ​ចង់​លើកកម្ពស់​ប្រាក់រៀល​ប៉ុណ្ណោះ​។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com