អត្ថបទពាណិជ្ជកម្ម
ការរួម​ប​ញ្ជូ​ល​គ្នា​រវាង​ក្រុមហ៊ុន Pi Pay និង​ក្រុមហ៊ុន SmartLuy ទទួលបាន​ការយល់ព្រម​ពី​ធនាគារជាតិ​កម្ពុជា​
02, Jun 2020 , 10:24 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា ខូ អិ​ល​ធី​ឌី (Smart) និង​ក្រុមហ៊ុន ផាយ​ផេ ភី​អេ​ល​ស៊ី (Pi Pay) ទទួលបាន​ការយល់ព្រម ពី​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​សមាហរណកម្ម​រួមបញ្ចូល​គ្នា នូវ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន ស្មា​ត​លុយ (SmartLuy) ជាមួយនឹង​ផាយ​ផេ (Pi Pay)​។ នៅ​ដើម​ឆ្នាំនេះ ក្រុមហ៊ុន​ទាំងពីរ បាន​ស្ម័គ្រចិត្ត​ធ្វើ​សេចក្តីប្រកាស​ព័ត៌មាន អំពី​ការរួមបញ្ចូល​គ្នា​នេះ​។  ក្រោយ​បញ្ចប់​ការធ្វើសមាហរណកម្ម​រួម គេ​រំពឹងថា នឹង​នាំទៅរក​ភាព​វិជ្ជមាន នឹង​ការផ្លាស់ប្ដូរ​នូវ​ប្រព័ន្ធ​អេកូឡូស៊ី ក្នុងការ​ទូទាត់​ការចំណាយ​លើ​ប្រព័ន្ធ​ឌីជីថល​នៅ​កម្ពុជា​។​
 
​លោក Tomas Pokorny នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Pi Pay បាន​មានប្រសាសន៍ថា​៖ «​ក្នុងនាម​ជា​ក្រុមហ៊ុន​ទូទាត់​ការចំណាយ លើ​ប្រព័ន្ធ​ឌីជីថល​ដំបូងបង្អស់​នៅ​កម្ពុជា ដោយ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​អាជីវករ និង​ការបង្ហាញ​សក្តានុពល​នាពេល​អនាគត​សម្រាប់​សេវាកម្ម​តម្លៃបន្ថែម​នានា ការរួមបញ្ចូល​គ្នា ដែល​នឹង​ជិត​បញ្ចប់​ជា​ស្ថាពរ​នេះ នឹង​ផ្តល់​ឲ្យ​ក្រុមហ៊ុន Pi Pay នូវ​ឱកាស និង​ធនធាន​ថ្មីៗ​ជាច្រើន ដើម្បី​ប្រើប្រាស់​ឲ្យ​អស់ពី​លទ្ធភាព​។ ជាមួយ​ក្រុមហ៊ុន Smart  ក្រុមហ៊ុន Pi Pay  នឹង​ទទួលបាន​ការគាំទ្រ​កាន់តែ​ប្រសើរ ដើម្បី​គាំទ្រ​ដល់​របៀបវារៈ របស់​រាជរដ្ឋាភិបាល ក្នុងការ​កាត់បន្ថយ​ឧបសគ្គ ក្នុង​ការធ្វើសមាហរណកម្ម​ឌីជីថល និង​ពង្រីក​ការអនុម័ត​ការទូទាត់​ចំណាយ លើ​ប្រព័ន្ធ​ឌីជីថល​ក្នុងចំណោម​អតិថិជន ក៏ដូចជា​ពាណិជ្ជករ និង​អាជីវកម្ម​លក់រាយ​តូចៗ​ផងដែរ​»​។​
 
​ប្រតិបត្តិ​ការដែល​ត្រូវបាន​រំពឹងទុក នឹងត្រូវ​បានបញ្ចប់ បន្ទាប់ពី​ការបំពេញ​លក្ខន្តិកៈ​ចាំបាច់​មួយចំនួន ដែល​តម្រូវ​តាមច្បាប់​ពី​ខាង​អាជ្ញាធរ​ពាក់ព័ន្ធ​។ ផ្នែក​មួយ​នៃ​ការរួមបញ្ចូល​គ្នា ពេញលេញ​របស់​ក្រុមហ៊ុន​ទាំងពីរ​នោះ គឺ​ការចូលរួម​របស់​បុគ្គ​លិ​ក របស់​ក្រុមហ៊ុន SmartLuy និង​ក្រុមហ៊ុន Pi Pay​។ អតិថិជន​ភ្នាក់ងារ និង​អ្នកលក់ របស់​ក្រុមហ៊ុន SmartLuy ក៏​នឹង​ទៅ​ចូលរួម​ជាមួយ ក្រុមហ៊ុន Pi Pay​ដែរ​។ អតិថិជន​ដែលមាន​ស្រាប់​របស់ SmartLuy នឹងត្រូវ​លើកទឹកចិត្ត​ឱ្យ​ផ្ទេរ​ចំនួន​សមតុល្យ​បច្ចុប្បន្ន​របស់​ពួកគេ​ទៅ​គណនី Pi Pay មុនពេល​ដំណើរការ​សមាហរណកម្ម​ត្រូវបាន​បញ្ចប់​។ ការប្រាស្រ័យ​ទាក់ទង​បន្ថែម​លើ​ការផ្ទេរ​អតិថិជន នឹង​ត្រូវបាន​ផ្តល់ជូន​បន្ថែមទៀត​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​ផ្សេងៗ​។​


 
​ការយល់ព្រម​យ៉ាង​ឆាប់រហ័ស​របស់​ធនាគា​រ​ជាតិ​កម្ពុជា ក៏​ពិតជា​ជំនួយ​ដ៏​ធំ​មួយ​ដែរ ក្នុងការ​ពង្រឹង​នូវ​ភាពជា​អ្នកដឹកនាំ ផ្នែក​ទូទាត់​ការចំណាយ​លើ​ប្រព័ន្ធ​ឌីជីថល របស់​ក្រុមហ៊ុន Pi Pay  ក្រោយ​សមាហរណកម្ម​នេះ​បានបញ្ចប់​។​
 
​លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt)  នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា​៖ «​ការវិវឌ្ឍ​ន៍​ជា​វិជ្ជមាន​នេះ ត្រូវបាន​គេ​មើលឃើញថា ស្របគ្នា​ទៅនឹង​យុទ្ធសាស្ត្រ​ដ៏​សំខាន់ នៃ​ការពង្រឹង​ផលប័ត្រ​អាជីវកម្ម​ឌីជីថល​របស់​យើង ខណៈពេល ដែល​យើង​ក៏​នាំយក​គំនិត​ច្នៃប្រឌិត របៀប​រស់នៅ និង​ការកម្សាន្ត​ផ្សេងៗ សម្រាប់​អតិថិជន​រាប់លាន​នាក់​របស់​យើង​។ អតិថិជន ភ្នាក់ងារ និង​អ្នកលក់​របស់​ស្មា​ត​លុយ​ទាំងអស់ នឹង​ត្រូវបាន​ជូនដំណឹង​ជា​បន្ត ក្នុងកំឡុងពេល​ប្រតិបត្តិការ​ផ្លាស់ប្តូរ​នេះ​។ ខ្ញុំ​ទន្ទឹងរង់ចាំ ការបញ្ចប់​ប្រតិបត្តិការ​ជា​ស្ថាពរ​ឆាប់ៗ​នេះ ដើម្បី​ប្រើប្រាស់​សក្តានុពល​ដ៏​ធំធេង​នេះ ក្នុងការ​ជំរុញ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ ក៏ដូចជា​សង្គម​ឌីជីថល​នៅ​កម្ពុជា​ផងដែរ​»​។​
 
​បន្ទាប់ពី​ការរួមបញ្ចូល​គ្នា ក្រុមហ៊ុន Pi Pay (​ដែល​ក្រុមហ៊ុន Smart Axiata នឹង​ក្លាយជា​ម្ចាស់​ភាគហ៊ុន​ភាគ​តូច​ដ៏​ខ្លាំង​) នឹងមាន​ឱកាស​ស្វែងរក​ប្រាក់ចំណូល​កាន់តែច្រើន ទិន្នន័យ​រួមបញ្ចូល​ខ្លាំង​ក្នុងការ​រកប្រាក់​ចំណូល ហេដ្ឋារចនាសម្ព័ន្ធ​ទូទាត់​ការចំណាយ​រឹងមាំ និង​សំខាន់បំផុត​គឺ​ការបង្កើន​ធនធាន​ដើម្បី​ទប់ទល់​បញ្ហា​ប្រឈម​បច្ចុប្បន្ន ក៏ដូចជា​បញ្ហា​ប្រឈម​នាពេល​អនាគត​ក្នុង​បរិយាកាស​ទីផ្សារ​ដែលមាន​ការប្រកួត​ប្រជែង​ខ្លាំង​។ បន្ថែម​លើ​នេះ​ទៀត ក្រុមហ៊ុន Pi Pay ត្រូវបាន​គេ​រំពឹងថា​នឹង​កាន់​តែមាន​ប្រសិទ្ធិភាព​និង​ភាព​ច្នៃប្រឌិត​ខ្ពស់ ដើម្បី​ពង្រឹង​ភាព​វិជ្ជមាន​របស់​កម្មវិធី​ទូរ​ស័​ព្វ​ដោយ​ប្រើប្រាស់​នូវ​បណ្តាញ​ភ្នាក់ងារ​ដ៏​រឹងមាំ​របស់​ក្រុមហ៊ុន SmartLuy ដែល​ទទួលបាន​ការគាំទ្រ ពី​ភាពជា​អ្នកដឹកនាំ​របស់​ក្រុមហ៊ុន Smart Axiata ដែលជា​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ ពី​ក្រុមហ៊ុន Smart Axiata និង Pi Pay សូម​ចូលទៅ​កាន់ www.smart.com.kh និង​www.pipay.com​។​ទាំង​ក្រុមហ៊ុន Smart និង ក្រុមហ៊ុន Pi Pay  នឹង​ផ្តល់ព័ត៌មាន​ថ្មីៗ​បន្ថែមទៀត នៅពេល​មានការ​ធ្វើ​បច្ចុប្បន្នភាព​៕


 
(​អត្ថបទ​ពាណ​ជ្ជ​កម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com