អត្ថបទពាណិជ្ជកម្ម
តោះ មក​ដឹង​ពី​លក្ខណៈពិសេស​របស់​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី Samsung Galaxy A11 ថា​អស្ចារ្យ និង​ល្អ​លើសពី​ការ​ស្មាន​ប៉ុនណា​!
02, Jun 2020 , 11:22 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២០៖ ប្រសិនបើ​ចាំ​មិន​ខុស​ទេ អតិថិជន​ទាំងអស់​ប្រាកដ​ជាមាន​ភា​ព​ភ្ញាក់ផ្អើល និង​ស្រឡាំងកាំង​គ្រប់ៗ​គ្នា​រួចមកហើយ កាលពី​ថ្មីៗ​នេះ បន្ទាប់ពី​ការដាក់​សម្ពោធ​លក់​ជា​ផ្លូវការ នូវ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ស៊េរី A ម៉ូ​ឌែ​ល Samsung Galaxy A11 ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ដែលមាន​សមត្ថ​ភាពមិន​ធម្មតា ជាមួយ​តម្លៃ​រឹតតែ​អស្ចារ្យ​ល្អ លើស​ហួស​ពី​ការ​ស្មាន និង​ពុំមាន​ក្រុមហ៊ុន​ណា ហ៊ាន​ផលិត​ក៏ដូចជា​ដាក់លក់​បាន​ដូច​ក្រុមហ៊ុន សាម​សុង​ឡើយ​។​
 
​ថ្ងៃនេះ ក្រុមហ៊ុន​នឹង​បង្ហាញ​លម្អិត​បន្ថែម ឱ្យ​កាន់តែច្បាស់​ជូន​អតិថិជន​ទាំងអស់ នូវ​លក្ខណៈ​ដ៏​ពិសេស ក៏ដូចជា​បច្ចេកវិទ្យា​ទំនើប​ថ្មីៗ ដែល​បំពាក់​មកលើ Samsung Galaxy A11 ជំនាន់​ថ្មី​ដែលមាន​ភាព​ទាក់ទាញ​មិនធម្មតា​មួយ​នេះ ថា​តើ​វា​មាន​ភាព​អស្ចារ្យ​កម្រិតណា​។​


 
​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​មិនធម្មតា Samsung Galaxy A11 បំពាក់​មក​ជាមួយនឹង​ចំណុច​លេចធ្លោ​ពិសេស​ដូចជា​៖ 
- អេក្រង់​៖ ទំហំ 6.4”
- ប្រភេទ​អេក្រង់​៖ Infinity-O (​លាតសន្ធឹង​ធំ​សឹងតែ​មិនមាន​គែម​សល់​ទាល់តែសោះ​) 
- កម្រិត​ភាពច្បាស់​៖ HD+ TFTLCD (720 x 1520)
- ទម្ងន់​៖ 177 g
- កាមេរ៉ា​ក្រោយ​៖ 13 MP Wide AF (F.1.8) + 5 MP Ultra-Wide FF(F.2.2) + 2 MP (Depth)
- កាមេរ៉ា​មុខ​៖ 8 MP (F2.2) 
- មេម៉ូរី​៖ 3 GB
- ទំហំ​ផ្ទុក​៖ 128 GB (​អាច​បន្ថែម​ក្រៅ​បាន​រហូតដល់ 512 GB) 
- មុខងារ​ដោះ​សោ​៖ ស្កេ​ន​ខ្ចៅដៃ​ដោះ​សោ​លើ​អេក្រង់ (​មាន​សុវត្ថិភាព និង​មាន​ល្បឿន​លឿន​)
- ថាមពល​ថ្ម​៖ 4,000mAh (​សាក​ថ្ម​ល្បឿន​លឿន 15 W)
- មុខងារ​ផ្សេងទៀត​៖ Scene Optimizer (​ចាប់យក​ប្លង់​រូបថត​ច្បាស់​ល្អ និង​បង្កើន​ពណ៌​រូបថត​ឱ្យ​ស្រស់ស្អាត​ជាមួយនឹង​មុខងារ​ជំនួយ AI, Smart Beauty (​មុខងារ​បន្ថែម​ពន្លឺ និង​សម្រស់​ឱ្យ​រូបថត​កាន់តែ​ស្អាត​), AR Sticker & Stamp (​មុខងារ​ដាក់ Sicker បែប​កំប្លែង​)  
 
​និយាយ​ឱ្យ​ស្មោះ​ទៅ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Samsung Galaxy A11 នេះ​គឺ​ពិតជា​ល្អ លើសពី​តម្លៃ​ពិតប្រាកដ​មែន និង​ល្អ​លើស​ដោយ​គ្មាន​ផលិតផល​ស្មា​ត​ហ្វូ​ន​ដទៃ​ណា អាចធ្វើ​បាន និង​ដាក់លក់​ជូន​អតិថិជន​ទាំងអស់ ដូច​ក្រុមហ៊ុន សាម​សុង នោះឡើយ​! នៅចាំ​អី​ទៀត​…? តម្លៃ​ត្រឹមតែ​ប៉ុណ្ណឹង​…​ថែមទាំង​មាន​លក្ខណៈពិសេស​អស្ចារ្យ​បែបនេះ​ទៀត​…​ដឹង​តែ​លក់​អត់​ទាន់​ទេ​! ហើយ​បើ​លោកអ្នក​នៅ​ស្ទាក់ស្ទើរ​ទៀត​ក៏​ទិញ​មិនទាន់​គេ​ដែរ​។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​អញ្ជើញ​ទៅ​សាកសួរ​ដោយផ្ទាល់ តាម​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ទាំងអស់ ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​ទៅកាន់​សេវា​បម្រើ​អតិថិជន របស់​យើង​តាមរយៈ​លេខ​ទូរស័ព្ទ​៖ 1800-203232 ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com