ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
បុរស​មាន​ដោះ​ធំ អាច​ប្រឈម​នឹង​ជំងឺមហារីក​សុដន់​ដូច​ស្ត្រី​ដែរ
02, Jun 2020 , 7:19 pm        
រូបភាព
Male Breast Cancer
Male Breast Cancer
ភ្នំពេញ​៖ ថ្វីបើ​ជំងឺមហារីក​សុដន់​ភាគច្រើន​កើតមាន​លើ​តែម​នុស្ស​ស្រី​ក៏ពិតមែន តែ​បុរស​ក៏​អាច​កើត​ជំងឺមហារីក​សុដន់​បានដែរ​។ វេជ្ជបណ្ឌិត គី​វ ពុធ​នី​កា ជំនាញ​សម្ភព​និង​រោគ​ស្ត្រី បាន​លើកឡើងថា បុរស​ដែលមាន​កន្សោមដោះ​ឡើង​ធំ​ដូច​មនុស្ស​ស្រី អាច​ប្រឈម​នឹង​ជំងឺមហារីក​សុដន់ ដោយសារ​អរ​ម៉ូ​ន​អូ​ត្រូ​សែន​កើនឡើង​។​

 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញ លោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ និង​កញ្ញា​វេជ្ជបណ្ឌិត គី​វ ពុធ​នី​កា ជំនាញ​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ ដូច​ទៅ​៖
 
 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ វេជ្ជបណ្ឌិត ពុធ​នី​កា បាន​បញ្ជាក់ថា មនុស្ស​ប្រុស​អាច​កើត​ជំងឺមហារីក​សុដន់​តិចជាង​មនុស្ស​ស្រី ដោយសារ​អ​ម៉ូ​ន​នៅ​ក្រពេញ​សុដន់​របស់​បុរស​មិនសូវ​សម្បូរ​ដូច​មនុស្ស​ស្រី​។  
 
​បើតាម​វេជ្ជបណ្ឌិត ពុធ​នី​កា បុរស​ដែលមាន​កន្សោមដោះ​ឡើង​ធំ ដោយសារតែ​ការ​បម្រែបម្រួល​អរ​ម៉ូ​ន​កើនឡើង ធ្វើឱ្យ​សុដន់​ប៉ោង​ធំ​ដូច​មនុស្ស​ស្រី​។ «​មនុស្ស​ប្រុស​មាន​គី​ឡួ​ធ្ងន់ ជាធម្មតា​ក្រពេញ​សុដន់​របស់គាត់ ឬ​ជាតិ​ខ្លាញ់​របស់គាត់​ឡើង​តាម​ហ្នឹង​។ ករណីនេះ​យើង​ពិបាក​វាយតម្លៃថា បុរស​ប្រភេទ​នេះ​អាច​កើត​ជំងឺមហារីក​សុដន់​ឬ​អត់​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់​វេជ្ជបណ្ឌិត ពុធ​នី​កា ដោយ​អ្នកឯកទេស​រូបនេះ បន្ថែមថា ផ្ទុយទៅវិញ យើង​អាច​សង្កេតឃើញ​បុរស​ដែលមាន​មាឌធំ ឬ​ស្គម​ក៏ដោយ ប៉ុន្តែ ឲ្យ​តែ​កន្សោម​សុដន់​គាត់​ធំ​មិន​សម​នឹងមាន​ឌ​របស់គាត់ គឺ​ប្រឈម​នឹង​កើត​ជំងឺ​មា​ហារី​សុដន់​ដូច​ស្ត្រី​ដែរ​។​
 
​នៅពេល​ដែរ​បុរស​សង្កេតឃើញ​សុដន់​ខ្លួនឯង​មាន​រាង​ខុសប្លែក និង​ឡើង​ធំ ឬ​មាន​អារម្មណ៍​ស្រគាល​សុដន់ គាត់​គួរតែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​រក​ដុំ​មហារីក​៕

Tag:
 សុដន់​
 ​បុរស​
 ​ជំងឺមហារីក​សុដន់​
 ​សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com