ពីនេះ ពីនោះ
សុខភាព
បញ្ហា​ហើម​អញ្ចាញធ្មេញ​មែន​ទេ​? មិន​ពិបាក​ដោះស្រាយ​ឡើយ​! កុំ​រំលង​អត្ថបទ​នេះ​
02, Jun 2020 , 6:59 pm        
រូបភាព
​ហើម​អញ្ចាញធ្មេញ​មែន​ទេ​? មិន​ពិបាក​ដោះស្រាយ​ឡើយ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​ធម្មជាតិ​ដោះស្រាយ​បញ្ហា​ហើម​អញ្ចាញ​ឆាប់រហ័ស ៖

 
១. ទឹកក្រូច​ឆ្មារ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹក​ក្រូចឆ្មារ​ស្រស់ ១ ផ្លែ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ​។ កូរ​ឱ្យ​សព្វ សឹម​ខ្ពុរមាត់​ជាមួយ​ទឹក​ល្បាយ​នេះ​ម្ដង​បន្តិចៗ​រហូតដល់​អស់​។ អ្នក​លាង​សម្អាត​មាត់​ចេញ​ជាមួយ​ទឹក​ធម្មតា​នៅ​រយៈពេល​ពី ២ ទៅ ៣ នាទី​ក្រោយ​។ អនុវត្ត​ឱ្យបាន​ម្ដង ឬ ២ ដង​ក្នុង​មួយថ្ងៃ​។​
 
២. ទឹកអំបិល​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​អំបិល ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ​។ កូរ​ឱ្យ​សព្វ សឹម​ខ្ពុរមាត់​ជាមួយ​ទឹក​ល្បាយ​នេះ​សម្រាប់​រយៈពេល​ប៉ុន្មាន​វិនាទី​។ អនុវត្ត​ឱ្យបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​។​
 
៣. ប្រទាល​កន្ទុយក្រពើ​
 
​ប្រើ​ម្រាមដៃ​ដុសធ្មេញ​និង​អញ្ចាញ​ជាមួយ​ជែ​ល​ប្រទាល​កន្ទុយក្រពើ​។ អនុវត្ត​ឱ្យបាន​ពី ៣ ទៅ ៤ ដង​ក្នុង​មួយថ្ងៃ​។ ឬក៏​អ្នក​អាច​ខ្ពុរមាត់​ជាមួយ​ទឹក​ប្រទាល​កន្ទុយក្រពើ​ស្រស់​ឱ្យបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​។​
 
៤. ល្បាយ​អំបិល​លាយ​ខ្ញី​
 
​កិន​ច្របាច់​ខ្ញី​ឱ្យ​ម៉ដ្ឋ​ដើម្បី​ពូត​យក​ទឹក​។ បន្ថែម​អំបិល​មួយ​ចិ​ប​ចូលក្នុង​ទឹក​ខ្ញី ១ ស្លាបព្រា​កាហ្វេ​។ កូរ​ឱ្យ​ក្លាយជា​ល្បាយ​ខាប់ៗ រួច​សឹម​លាប​ម៉ាស្សា​លើ​អញ្ចាញធ្មេញ​ដែល​ហើម​។ អនុវត្ត​ឱ្យបាន ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​។​
 
៥. ម្សៅ Baking soda
 
​លាយ​ម្សៅ baking soda ជាមួយ​ទឹក​រហូតដល់​ក្លាយជា​ល្បាយ​ខាប់ៗ​។ ប្រើ​ចុង​ម្រាមដៃ​លាប​ល្បាយ​លើ​អញ្ចាញ​ដែល​ហើម ហើយ​ម៉ាស្សា​ថ្នមៗ​។ ចុងក្រោយ​ខ្ពុរ​សម្អាត​មាត់​ចេញ​ជាមួយ​ទឹក​ធម្មតា​ជាការ​ស្រេច​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com