ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! គន្លឹះ​ប្រើប្រាស់ “​ខ្ទឹមស​” ជួយ​ឱ្យ​គេង​លក់​ស្រួល​
03, Jun 2020 , 6:59 am        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់​និង​ឧស្សាហ៍​ទទួលទាន​ខ្ទឹមស ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​គ្រឿងទេស​នេះ​មាន​ប្រសិទ្ធភាព​ជួយ​ឱ្យ​ឆាប់​គេង​លក់បាន​ស្រួល​។  គួរ​យកមក​ធ្វើ​បែបណា​ទៅ​? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​អោយដឹងពី​គន្លឹះ​ក្នុងការ​ប្រើប្រាស់​ខ្ទឹមស​ជួយ​ឱ្យ​គេង​លក់​ស្រួល ៖

 
១. រួមបញ្ចូល​ក្នុង​របប​អាហារ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ព្យាយាម​ទទួលទាន​អាហារ​ដែលមាន​ផ្ទុក​ខ្ទឹមស ឬ​រួមបញ្ចូល​គ្រឿងទេស​នេះ​ក្នុង​របប​អាហារ​។ ពិសេស​ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​ឆ្លង​មេរោគ​នៃ​បំពង់​ផ្លូវដង្ហើម​ខាងលើ​! នេះ​ក៏​ព្រោះតែ​ខ្ទឹម​សមាន​សមត្ថ​ភាពខ្លាំង​ក្នុងការ​កាត់បន្ថយ​ការ​រលាក​។ ក្រៅពី​រួមបញ្ចូល​ក្នុង​អាហារ អ្នក​ក៏​អាច​ទទួលទាន​ខ្ទឹមស​ឆៅ​ពី ២ ទៅ ៣ កំពឹស​តែម្ដង​ក៏បាន​ដែរ​។ ប៉ុន្តែ​កុំ​ធ្វើបែបនេះ​ប្រសិនបើ​អ្នកមាន​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ ពិសេស​មុនពេល​ចូល​គេង​។​
 
២. លាយ​ខ្ទឹមស​ជាមួយ​ទឹកដោះគោ​
 
​អ្នក​អាច​លាយ​ខ្ទឹមស​ម៉ដ្ឋ​មួយ​កំពឹស​ក្នុង​ទឹកដោះគោ​ក្ដៅ​ឧណ្ហៗ​មួយ​កែវ​។ កូរ​ឱ្យ​សព្វ សឹម​ត្រង​កាក​ចេញ រួច​ទទួលទាន​មុនពេល​ចូល​គេង​។ ភេសជ្ជៈ​នេះ​នឹង​ជួយ​ឱ្យ​ឆាប់​គេង​លក់បាន​ស្រួល ហើយ​ស្កប់​!
 
៣. ដាក់​ខ្ទឹមស​ស្រស់​ក្រោម​ខ្នើយ​
 
​ការដាក់​ខ្ទឹមស​ដែល​បកសំបក​រួច​ក្រោម​ខ្នើយ​ក៏មាន​ប្រសិទ្ធភាព​ជួយ​ឱ្យ​អ្នក​ឆាប់​គេង​លក់​ផងដែរ​។ ខ្ទឹម​សមាន​ផ្ទុក​សមាសធាតុ sulfuric និង​ក្លិន​ម្យា់​ង​ដែលមាន​ឥទ្ធិពល​ផ្ដល់​ភាព​ស្ងប់​ដល់​រាងកាយ ព្រមទាំង​ចិត្ត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com