ភ្នំពេញ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០៖ ប៉ុន្មានខែមុន ពេលមានការផ្ទុះឡើង នៃវីរុសកូរ៉ូណាជាសកល អាជីវកម្មរបស់ភោជនីយដ្ឋាន ខ្មែរ«មាតុភូមិ» សាខាពេទ្យលោកសង្ឃ ដែលមានប្រជាប្រិយភាពខ្ពស់ មានភាពកាក់កប និងបានផ្ដល់ជូនសេវាកម្មសម្រាប់អតិថិជនធម្មតា។
លោក ស៊ិញ រិទ្ធីយ៉ា ប្រធានគ្រប់គ្រងភោជនីយដ្ឋាន មាតុភូមិ សាខាពេទ្យលោកសង្ឃ បានមានប្រសាសន៍ថា៖ «ក្នុងឆ្នាំ ២០១៩ ដំណើរការរបស់យើងហ្នឹង គឺបានល្អសន្សឹមៗ។ ហើយអរគុណដល់អតិថិជនដែលបានគាំទ្រ និងពេញចិត្តសេវាកម្មរបស់យើង»។
ប៉ុន្តែក្តីស្រមៃក្នុងការបើកសាខា ឬវិនិយោគបន្ថែមទៅក្នុងអាជីវកម្ម ត្រូវបានសាបរលាបទៅវិញ នៅពេលដែល វីរុសវាយលុកប្រទេសកម្ពុជា ហើយអាជីវកម្មរបស់ភោជនីយដ្ឋាននេះ ក៏ដូចជា អាជីវកម្មដទៃទៀត នៅពាសពេញប្រទេសកម្ពុជា ត្រូវខាតបង់យ៉ាងខ្លាំង។
លោក ស៊ិញ រិទ្ធីយ៉ា បានបន្ថែមទៀតថា៖«អាជីវកម្មរបស់យើង ទទួលរងផលប៉ះពាល់ខ្លាំងមែនទែនពីភ្ញៀវ១០០% ចុះមកសល់៣០%។ អីចឹង ពួកយើងបានសម្រេចចិត្តបិទហាងបណ្ដោះអាសន្ន នៅក្នុងខែមេសា»។
ស្ថានការណ៍នៅពេលនោះ គឺពិតជាគួរឲ្យបារម្ភ ប៉ុន្តែលោក រិទ្ធីយ៉ា បានចាប់ផ្តើមគិត ថាតើគាត់ត្រូវធ្វើយ៉ាងណា ដើម្បីឲ្យអាជីវកម្មរបស់គាត់ អាចបន្តរកចំណូលបាន។
លោក រិទ្ធីយ៉ា បានឲ្យដឹងទៀតថា៖«ចៃដន្យ ខ្ញុំបានឆែកមើលក្នុងហ្វេសប៊ុកមិត្តភក្ដិរបស់ខ្ញុំ ហើយក៏ឃើញអំពីព័ត៌មានរបស់ TADA ដែលគេទើបតែដាក់ឲ្យដំណើរការ deliveryហ្នឹង ហើយខ្ញុំក៏ចាប់អារម្មណ៍។ ហើយក៏សម្រេចចិត្តចូលរួមសហការជាមួយ TADA តែម្ដង។ គឺយើងចាប់ផ្ដើមនៅថ្ងៃទី១ឧសភា ហ្នឹងតែម្ដង ជាមួយនឹងការដឹកជញ្ជូន»។
លោក រិទ្ធីយ៉ា បានមានប្រសាសន៍ថា៖ «វាច្បាស់ណាស់ ពេលដែលគេផ្ដល់សេវាមួយឥតគិតថ្លៃ យើងបានសន្សំ លើការចំណាយរបស់យើង។ អ្វីដែលសំខាន់ជាងហ្នឹងទៅទៀត ខ្ញុំមានឱកាសនៅក្នុងការផ្សព្វផ្សាយ ទៅដល់ channel ផ្សេងៗថា មាតុភូមិសាខាពេទ្យលោកសង្ឃ ដឹកជញ្ជូនដោយ free។ អីចឹង អតិថិជនគាត់ឮសូរអីចឹង គាត់កាន់តែមានទំនុកចិត្ត ហើយគាត់គិតថា គាត់ចំណាយតិចជាងមុន អីចឹងក៏គាត់កម្ម៉ង់បានច្រើនជាងមុន។ អីចឹងមានន័យថា យើងទទួលបានការកម្ម៉ង់ច្រើនជាងមុន ប្រហែលជាង១៥%»។
អ្នកនាង នាង ស្រីពៅ ដែលជាម្ចាស់ហាងកាត់ដេរ សិរិគុណ សង្កេតឃើញថា អាជីវកម្មរបស់គាត់នៅមានស្ថិរភាពដដែល ដោយសារគុណភាពនៃផលិតផលរបស់គាត់។
អ្នកនាង ស្រីពៅ បានបន្ថែមថា៖ «អីចឹង ទោះបីជាភ្ញៀវមកហាងចុះថយ ក៏ប៉ុន្តែយើងនៅតែរក្សាចំណូលបានថេរដូចមុនអីចឹង»។
កញ្ញា វ៉េង ស៊ាវលីង ប្រធានគ្រប់គ្រងផ្នែកអនឡាញនៅហាង Baby Outlet បានឲ្យដឹងថា TADA បានជួយបំពេញបន្ថែម ទៅលើសេវាដឹកជញ្ជូនដែលមានស្រាប់របស់ហាង នៅពេលដែលហាងទទួលបានការកម្ម៉ង់ទិញច្រើន ពីអតិថិជន។
កញ្ញា វ៉េង ស៊ាវលីង បានបន្ថែមថា៖«មួយវិញទៀត នៅអំឡុងពេលកូវីដហ្នឹង ភ្ញៀវគាត់បុកទិញច្រើន ច្រើនដល់ថ្នាក់សេវាកម្មអនឡាញរបស់ Baby Outlet ដឹកអត់ទាន់ទេ ទើប Baby Outletយើង ជ្រើសរើសនូវសេវាកម្មដឹកជញ្ជូន TADA។ គឺថាគាត់សម្រួលឲ្យបានច្រើនមែនទែន។ អ្វីដែលពិសេស គឺសេវាកម្មធូរថ្លៃ អាចទុកចិត្តបាន»។
សេវាកម្មដឹកជញ្ជូន TADA ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃ កាលពីខែមេសានិងឧសភា ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នករត់កង់បីឥណ្ឌាផងដែរ។
លោក តែត មារឌី ដែលជាអ្នករត់ម៉ូតូកង់បីម្នាក់ បាននិយាយថា៖ «ដល់ពេលវាមក [កូវីដ១៩] វាធ្លាក់ច្រើនណាស់បង វាសឹងតែទាំងអស់ទៅហើយ ៨០%ហើយហ្នឹង បានតែ១០ ២០% ជួនកាលគ្មានផង»។
លោកបានបន្តថា៖ «តាំងពីបានដឹក Delivery របស់ TADA មក គឺវាបានយ៉ាងតិចក៏៣០% ៤០%អីដែរ។ TADA គេអត់មានកាត់ជើងសារពី driver ទេ អីចឹងយើងចំណេញអាហ្នឹងមួយដែរ»។
ក្រុមហ៊ុន TADA បានឲ្យដឹងថាការផ្ដល់សេវាកម្មដឹកជញ្ជូនរបស់ខ្លួន ដែលមានការប្រើប្រាស់ពីអាជីវករប្រហែល៥០កន្លែង កំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយឲ្យអាជីវករ អាចរក្សាដំណើរការអាជីវកម្មរបស់ខ្លួន និងជួយផ្ដល់ប្រភពចំណូល ដល់អ្នករត់កង់បីផងដែរ។
លោក ជីម ប៉ូលី ប្រធានចាត់ការទូទៅ ក្រុមហ៊ុន TADA CAMBODIA បានឲ្យដឹងថា៖ «នៅក្រុមហ៊ុន TADA យើងសង្ឃឹមថា យើងមិនត្រឹមតែអាចជួយដៃគូបើកបរទេ យើងចង់ជួយទៅដល់អាជីវកម្ម អាជីវករ ឬក៏ដៃគូរកស៊ីជាមួយយើងទាំងអស់គ្នា ជាពិសេសនោះគឺ ចង់ចូលរួមចំណែកក្នុងការសម្រាលបន្ទុករបស់រដ្ឋាភិបាល ដែលគាត់ព្យាយាមពុះពារធ្វើម៉េច ដើម្បីស្ដារលទ្ធភាពសេដ្ឋកិច្ចរបស់យើង ឲ្យល្អដូចដើមវិញ។ មិនតែប៉ុណ្ណោះ ទៅលើសេវាកម្មដឹកជញ្ជូននេះ យើងមិនមែនមានតែប៉ុណ្ណេះទេ គឺយើងនៅមានសេវាកម្មថ្មីៗជាច្រើនទៀត ដែលយើងនឹងធ្វើការប្រកាសក្នុងពេលឆាប់ៗនេះ។ ទាំងអស់នេះ សុទ្ធតែជាផ្នែកមួយដែលយើងព្យាយាមធ្វើ ដើម្បីរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យរយៈពេលវែងរបស់យើង»។
ក្រុមហ៊ុន TADA បានឲ្យដឹងថា ថ្វីត្បិតតែសេវាដឹកជញ្ជូនដោយឥតគិតថ្លៃរបស់ក្រុមហ៊ុន បានផុតកំណត់ទៅហើយក្ដី ក៏ក្រុមហ៊ុនយកកម្រៃសេវាដឹកជញ្ជូនរបស់ខ្លួន ត្រឹមតែ ៣០០០ រៀលប៉ុណ្ណោះ សម្រាប់សេវាដឹកជញ្ជូន ទទួលព្រឹក ដឹកថ្ងៃ ទទួលថ្ងៃ ដឹកស្អែក នៅក្នុងទីក្រុងភ្នំពេញ ដែលអាជីវករអាចប្រើប្រាស់បាន ដោយគ្រាន់តែចុះឈ្មោះ។
អតិថិជនក៏អាចប្រើសេវាកម្មដឹកជញ្ជូនរហ័សបានផងដែរ ដោយកម្រៃសេវាដឹក គឺប្រែប្រួលទៅតាមរយៈចម្ងាយនៃការដឹកនោះ។
លោក រិទ្ធីយ៉ា បានឲ្យដឹងថា៖ «ថ្ងៃនេះ កើតកូវីដ-១៩។ ថ្ងៃក្រោយ យើងអត់ដឹងថាកើតមានអីទេ។ ដូច្នេះខ្ញុំចង់ recommend ទៅដល់អាជីវករ និងអ្នករកស៊ីទាំងអស់ គួរតែចាប់ផ្ដើមងាកមើលទៅការរកស៊ីតាមលក្ខណៈtechnology ឬក៏តាមអនឡាញ»៕
(អត្ថបទពាណិជ្ជកម្ម)