ឧស្សាហ៍​ឈឺ​សាច់ដុំ​ក្រោយ​ហាត់ប្រាណ​មែន​ទេ​? កុំ​រំលង​អត្ថបទ​នេះ​
ពីនេះ ពីនោះ / មិនយល់...!
សុខភាព
ឧស្សាហ៍​ឈឺ​សាច់ដុំ​ក្រោយ​ហាត់ប្រាណ​មែន​ទេ​? កុំ​រំលង​អត្ថបទ​នេះ​
03, Jun 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ឧស្សាហ៍​ជួបប្រទះ​អា​ការៈឈឺចាប់​សាច់ដុំ​ក្រោយពេល​ធ្វើ​លំ​ហាត់ប្រាណ​មែន​ទេ​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ពី​គន្លឹះ​ងាយៗ​បំបាត់​អា​ការៈឈឺចាប់​សាច់ដុំ​ឆាប់រហ័ស ៖

 
១. សន្ធឹង​សាច់ដុំ​របស់​អ្នក​
 
​ការធ្វើ​ចលនា ឬ​សន្ធឹង​សាច់ដុំ​ពិតជា​អាចជួយ​បំបាត់​អា​ការៈឈឺចាប់​និង​ឡើង​រឹង​គួរឱ្យកត់សម្គាល់​។ នេះ​ក៏​ព្រោះតែ​ការធ្វើ​ចលនា​ជួយ​ជម្រុញ​បរិមាណ​នៃ​លំ​ហូរឈាម​ទៅកាន់​សាច់ដុំ​ដែល​ជួយ​បំបាត់​ភាព​រឹង​និង​តឹង​ណែន​ឈឺចាប់​។ ដូច្នេះ​ជំនួស​ឱ្យ​ការ​គេង​ស្ងៀម​នៅពេល​ឈឺចាប់​ដុំ ចូរ​ព្យាយាម​ក្រោក​ដើរ ឬ​ធ្វើ​ចលនា​រាងកាយ​ស្រាលៗ​វិញ​។​
 
២. ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​
 
​ការហាត់​ប្រាណ​អាច​នឹង​ធ្វើឱ្យ​រាងកាយ​ទាំង​មួល រួមទាំង​សាច់ដុំ​បាត់បង់​ជាតិ​ទឹក​។ ដូច្នេះ​ការទទួល​ទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់ គឺ​សំខាន់​ណាស់​។ ហើយ​ការ​ទទួលទាន​ទឹក​ធម្មតា គឺ​ប្រសើរ​ជាង​ភេសជ្ជៈ​កីឡា​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ស្ករ​និង​គ្រឿងផ្សំ​បន្ថែម​រសជាតិ​។​
 
៣. ទទួលទាន​ភេសជ្ជៈ​កីឡា​មួយ​ដប​
 
​ការ​ទទួលទាន​ភេសជ្ជៈ​កីឡា​មួយ​ដប​កំឡុងពេល​និង​ក្រោយ​ពេលធ្វើ​លំ​ហាត់ប្រាណ​ក៏​អាចជួយ​ទប់ស្កាត់​អា​ការៈឈឺចាប់​សាច់ដុំ​បាន​ផងដែរ​។ ភេសជ្ជៈ​នេះ​ជួយ​បំពេញបន្ថែម​នូវ​អេ​ឡិច​ត្រូ​លីត្រ​ដែល​បាន​បាត់បង់​តាមរយៈ​ញើស​ពេល​ហាត់ប្រាណ​។​
 
៤. ងូតទឹក​ក្ដៅ​ឧណ្ហៗ​
 
​គ្មានអ្វី​ល្អ​ចំពោះ​សាច់ដុំ​ដែល​ឈឺចាប់​និង​ហត់នឿយ​ជាង​ការ​ទទួលទាន​ទឹក​ក្ដៅ​ឧណ្ហៗ​ឡើយ​។ ពេលវេលា​ដ៏​ល្អ​បំផុត​ដើម្បី​ងូតទឹក​ក្ដៅ​ឧណ្ហៗ​នោះ គឺ​មុនពេល​ចូល​គេង​។ ទោះជា​យ៉ាងណា​ការ​ងូត​ឆ្លាស់គ្នា​រវាង​ទឹក​ក្ដៅ​ឧណ្ហៗ​និង​ទឹក​ត្រជាក់​ក៏​ផ្ដល់​ប្រសិទ្ធភាព​គួរឱ្យកត់សម្គាល់​ផងដែរ​។ ការ​ងូតទឹក​ត្រជាក់​អាចជួយ​សាច់ដុំ​ឱ្យ​ឆាប់​សះស្បើយ​ឡើងវិញ​ឆាប់រហ័ស​។ នោះ​ក៏​ព្រោះតែ​ទឹក​ត្រជាក់​ជួយ​ទប់​ទល់នឹង​ការឈឺចាប់​ហើម​សាច់ដុំ​។​
 
៥. ទទួលទាន​ការ​ម៉ាស្សា​
 
​ការ​ម៉ាស្សា​មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​ស្ត្រេ​ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ល្អ​សម្រាប់​សាច់ដុំ​បន្ថយ​ការឈឺចាប់​ផងដែរ​។ នោះ​ក៏​ព្រោះតែ​ការ​ម៉ាស្សា​ជួយ​បន្ធូរ​សាច់ដុំ​ដែល​តឹង​ណែន និង​បង្កើន​ចរន្តឈាម​រត់ ហើយ​ជម្រុញ​ការបញ្ជូន​សារធាតុចិញ្ចឹម​ចាំបាច់ ក៏ដូចជា​អុកស៊ីសែន​ដែល​សាច់ដុំ​ត្រូវការ​។​
 
៦. ទទួលទាន​អាហារ​សម្បូរ​ប្រូតេអ៊ីន​
 
​សាច់ដុំ​ត្រូវការ​ប្រូតេអ៊ីន​ដើម្បី​រក្សា​មុខងារ​ត្រឹមត្រូវ ការលូតលាស់ និង​ព​ន្លឿ​ន​ការ​ជាសះស្បើយ​។ ដូច្នេះ​អ្នក​គួរ​កុំ​ភ្លេច​រួមបញ្ចូល​អាហារ​សម្បូរ​ប្រូតេអ៊ីន​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម