អត្ថបទពាណិជ្ជកម្ម
អ្នក​បាត់ដំបង មានសំណាង​បាន​៥​លាន​រៀល ពី​ទឹកក្រូច​អាយ​ស៍​កូ​ឡា IZE Cola ដោយសារ​កូន​ទាំង​ព្រលឹម​
03, Jun 2020 , 11:47 am        
រូបភាព
ដោយ: ថ្មីៗ
​កសិករ​មួយរូប គឺ​លោក គឺ​ម សុផាន់ មានសំណាង​បានឈ្នះ​រង្វាន់​៥​លាន​រៀល ដោយសារ​កូន​គឺ កុមារា ផាន់ វណ្ណ​ឈី​ត ដែល​ទិញ​ទឹកក្រូច​អាយ​ស៍​កូ​ឡា IZE Cola ១​ដប​យកទៅ​ញ៉ាំ​។
 
​ពលរដ្ឋ​នៅ​ភូមិ​អូរ​ពងមាន់ ឃុំ​តា​ក្រៀម ស្រុក​បាណន់ ខេត្តបាត់ដំបង លោក សុផាន់ រៀបរាប់ថា​៖«​កូនប្រុស​ខ្ញុំ​បាន​ទៅ​ទិញ​ទឹកក្រូច​អាយ​ស៍​កូ​ឡា IZE Cola មួយ​ដប​នៅ​ម៉ោង​ប្រហែល​៦​ព្រឹក ស្រាប់តែ​បាន​មួយ​ភ្លែត គេ​រត់​មករក​ខ្ញុំ ហើយ​ប្រាប់ថា ប៉ា​ប៉ា ខ្ញុំ​ឈ្នះ​៥​លាន​។ ខ្ញុំ​ឮ​ហើយ​គ្មាន​ជឿ​ទេ ហើយ​ថា ឈ្នះ​តែ​៥​ពាន់​សោះ មក​ថា​៥​លាន​។ ដល់​តែ​ខ្ញុំ​យក​គម្រប​មក​មើល​បាន​ភ្ញាក់​ថា​ឈ្នះ​មែន​»​។ 
 
​លោក សុផាន់ បានឈ្នះ​រង្វាន់​កាលពី​ថ្ងៃទី​២៦ ខែឧសភា ហើយ​ទឹកប្រាក់​នេះដែរ លោក​នឹង​ចាត់ចែង​ទិញ​សម្ភារ​សិក្សារ​សម្រាប់​កូន ពេល​គេ​ចូលរៀន​វិញ​។ 


 
​ទឹកក្រូច​អាយ​ស៍ IZE ដប និង កំប៉ុង​បាន​ដាក់ជូន​រង្វាន់​ជាច្រើន​សម្រាប់​អតិថិជន រួមមាន​រង្វាន់​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន ទឹកប្រាក់​សុទ្ធ​៥​លាន​រៀល ១​ម៉ឺន​រៀល ៥​ពាន់​រៀល និង ទឹកក្រូច​អាយ​ស៍​ជាច្រើន​រយ​រង្វាន់​ផងដែរ​៕ 


 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Khmer Beverages
© រក្សាសិទ្ធិដោយ thmeythmey.com