ជាតិ
ពីនេះ ពីនោះ
សុខុមាលភាពព្រៃ សុខមាលភាពបឹង រូបគំនូរបង្ហាញពីកូនត្រីជាច្រើនប្រភេទ បានយកព្រៃលិចទឹកជាទីជម្រក ជាកន្លែងរកចំណី និងការពារខ្លួនពីការចាប់ជាចំណីដោយពពួកត្រីធំផ្សេងៗ។ គូរដោយ៖ ឈុត ឈាណា។
× សុខុមាលភាពព្រៃ សុខមាលភាពបឹង
ព្រៃលិចទឹកក្នុងបឹងទន្លេសាប បង្កើតបានប្រព័ន្ធអេកូដ៏សម្បូរបែប ដែលចិញ្ចឹមមច្ឆជាតិដ៏ច្រើនសន្ធឹកសន្ទាប់។ ស្លឹករុក្ខជាតិក្នុងព្រៃលិចទឹក បានផ្តល់សារធាតុចិញ្ចឹម ដែលជួយគាំទ្រដល់បណ្តាញចំណីអាហារ។
រុក្ខជាតិចម្រុះប្រភេទ និងមែករបស់វាដែលបាក់ធ្លាក់ បង្កើតបានជារចនាសម្ព័ន្ធជម្រកដ៏ស្មុគស្មាញ ដែលជាចំណុចលាក់ខ្លួនសម្រាប់ពពួកត្រីតូចៗ ជាច្រើនប្រភេទ។ ជាពិសេស កូនត្រីតូចៗ ដែលទើបនឹងញាស់ ដែលពួកវាត្រូវការចាំបាច់ នូវទីជម្រកសុវត្ថិភាព កន្លែងរកចំណី និងធំលូតលាស់។
ប្រភេទត្រីផ្សេងៗគ្នា ស៊ីចំណីផ្សេងៗគ្នា ដែលមានជា៖ ត្រី កំពឹស ក្តាម សត្វល្អិត ផ្លែឈើ គ្រាប់រុក្ខជាតិ រុក្ខជាតិ និងកាកសំណល់ផ្សេងៗ។ (សូមរង់ចាំតាមដានវគ្គបន្ត)…
© រក្សាសិទ្ធិដោយ thmeythmey.com