ខែ​ភ្លៀង​ក៏​គ្មាន​បញ្ហា​! ត្រូវ​៥០​លាន​ពី​ស្រា​បៀរ កម្ពុជា ធ្វើ​ជញ្ជាំង​ផ្ទះ សល់​ទុក​ធ្វើបុណ្យ​ទៀត​
អត្ថបទពាណិជ្ជកម្ម
ខែ​ភ្លៀង​ក៏​គ្មាន​បញ្ហា​! ត្រូវ​៥០​លាន​ពី​ស្រា​បៀរ កម្ពុជា ធ្វើ​ជញ្ជាំង​ផ្ទះ សល់​ទុក​ធ្វើបុណ្យ​ទៀត​
03, Jun 2020 , 4:22 pm        
រូបភាព
ដោយ: ថ្មីៗ
ពលរដ្ឋ​នៃ​ឃុំ​សូ​ទិ​ប ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម លោក នី​ម និ​ត ជា​អ្នក​មានសំណាង​ទី​២៦ រាប់​ចាប់ពី​ដើមឆ្នាំ​២០២០​នេះ ដែល​បានគាស់​ត្រូវ​រង្វាន់​ពី​ក្រវិល​កំប៉ុង ស្រា​បៀរ កម្ពុជា នូវ​ទឹកប្រាក់​៥០​លាន​រៀល កាលពី​ថ្ងៃទី​២៦ ខែឧសភា កន្លងទៅ ។​
 
​លោក​ថា​៖«​ខ្ញុំ​ទិញ ស្រា​បៀរ កម្ពុជា អស់​១​កេស​កន្លះ ស្រាប់តែ​គាស់​ដល់​កំប៉ុង​ទី​១២ ក៏​ឈ្នះ​បាន​រង្វាន់​ធំ​បែបនេះ​។ ទាំង​ខ្ញុំ និង​មិត្តភក្តិ សឹង​មិន​ជឿ​ទេ​ថា ខ្ញុំ​អាចមាន​សំណាង​ធំ​បែបនេះ​។ កន្លងមក ធ្លាប់​ឃើញតែ​គេ​ឈ្នះ ពេល​ដល់​វេន​ខ្លួនឯង បាន​ជឿជាក់ ពិតប្រាកដ​មែន​»​។ 
 


​លោក នី​ម បាន​បន្តទៀតថា​៖«​ទឹកប្រាក់​ដ៏​ច្រើន​នេះ ខ្ញុំ​ពិតជា​មិន​ធ្លាប់​ប៉ង​ទុក​ថា បានមក​ដោយ​ងាយ​យ៉ាង​នេះឡើយ​. ដូច្នេះ​ខ្ញុំ​នឹង​យក​ចំណែក​ខ្លះ ដើម្បី​រៀបចំ​ពិធី​សង្ឃទាន​នៅផ្ទះ ដោយ​និ មន្ត​ព្រះសង្ឃ​មក​ទទួល​ចង្ហាន់ និង​អញ្ជើញ​អ្នកជិតខាង មក​ធ្វើបុណ្យ​រួមគ្នា ឱ្យបាន​អ៊ូអរ​សប្បាយ​ម្តង​។ មួយចំណែក​ធំ​ទៀត ខ្ញុំ​នឹង​យកទៅ​ធ្វើ​ជញ្ជាំង​ផ្ទះ និង​រៀប​ឥដ្ឋ​ខាងក្រោម គ្រាន់​ទប់ទល់​ភ្លៀង ខ្យល់ ដែល​ធ្លាប់តែ​ត្រូវ​សាច​ទទឹក​មក​រាប់​ឆ្នាំ​»៕ 
 
​សូម​ពិសា ស្រា​បៀរ កម្ពុជា ដោយ​ការទទួលខុសត្រូវ​!
 


(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverages
© រក្សាសិទ្ធិដោយ thmeythmey.com