ម្ចាស់​ខ្សែក្រវាត់​ពិភពលោក Giorgio Petrosyan សាក​គ្នា​ជាមួយ​តារា​ហី​ប​ហប់​អ៊ីតាលី Tony Effe
ONE Championship
កីឡាអន្តរជាតិ
ម្ចាស់​ខ្សែក្រវាត់​ពិភពលោក Giorgio Petrosyan សាក​គ្នា​ជាមួយ​តារា​ហី​ប​ហប់​អ៊ីតាលី Tony Effe
04, Jun 2020 , 8:29 am        
រូបភាព
ដោយ: ថ្មីៗ
Giorgio Petrosyan ឬ ឈ្មោះ​ក្រៅ “The Doctor” ដែលជា​ម្ចាស់​ខ្សែក្រវាត់ ONE Featherweight Kickboxing World Grand Prix Champion បាន​ស្វាគមន៍​ដៃគូ​ហ្វឹកហាត់​ថ្មី គឺ Tony Effe ។  Effe ជា​សមាជិក​តារា​ហី​ប​ហប់​នៅ​ក្រុម Dark Polo Gang របស់​អ៊ីតាលី​។ ការហ្វឹកហាត់​នេះ​ធ្វើឡើង​ដោយសារតែ​តារា​ហី​ប​ហប់​វ័យ ២៩ ឆ្នាំ​ចង់​ក្រេប​យកចំណេះ​ដឹង​ផ្នែក​ក្បាច់គុន​ពី​ម្ចាស់​ខ្សែក្រវាត់​លំដាប់​ពិភពលោក និង ចង់បង្ហាញ​អំពី​ការអភិវឌ្ឍ​ជំនាញ​ក្បាច់​ឃី​ក​បុក​សី​ង (Kickboxing) របស់ខ្លួន​ផងដែរ​។



“The Doctor” ពិតជា​រីករាយ​ណាស់​ដែល​បាន​ឡាំ​គ្នា និង​បានធ្វើ​ឲ្យ​តារាចម្រៀង​ហី​ប​ហប់​មាន​ភាព​ក្លៀវក្លា​លើ​ក្បាច់គុន​ឃី​ក​បុក​សី​ង​។ មើលទៅ​ការ​សម​គ្នា​នេះ​ពិតជា​ល្អ​ណាស់​សម្រាប់​បុរស​សមាជិក​ក្រុម Dark Polo Gang ដែល​បញ្ចេញ​ក្បាច់​ខាវ​ឆ្វេង​ស្ដាំ​ស្រដៀង​នឹង​កីឡាករ​អាជីព​អីចឹង​។ Effe មិនអាច​រក​គ្រូ​ណា​ល្អប្រសើរ​ជាង​មិត្ត​រួម​ជាតិ​របស់ខ្លួន​ឡើយ​។ តារា​ប្រដាល់​កូនកាត់​អា​មេ​នី​-​អ៊ីតាលី គឺជា​ជើង​ខ្លាំង​លំដាប់​ពិភពលោក​ម្នាក់ ហើយ​ការ​បាន​ចំណាយពេល​ហ្វឹកហាត់​ជាមួយ​អ្នកលេង​ឃី​ក​បុក​សី​ង​លំដាប់​ពិភព​មួយ​នេះ​គឺជា​រឿង​ដ៏​ពិសេស​បំផុត​។ ដ្បិតតែ​ជាការ​ឡាំ​គ្នា និង ការហ្វឹកហាត់ ប៉ុន្តែ Effe ចង់​ប្រើ​កណ្ដាប់ដៃ​ឲ្យ​ខ្លាំង​ដូច Petrosyan អីចឹង​។ 


 
​គួរ​ដឹងថា Petrosyan ឈ្នះ​ខ្សែក្រវាត់ ONE Featherweight Kickboxing World Grand Prix Champion ក្រោយ​ឈ្នះ​ពិន្ទុ​ជើង​ខ្លាំង​សញ្ជាតិ​បារាំង Samy Sana នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​កាល​ខែ តុលា ឆ្នាំ ២០១៩ នៅ​កម្មវិធី ONE: CENTURY នា​ក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​។   Petrosyan មានកំណត់​ត្រា​ប្រកួត ១០៨ លើក​ក្នុងនោះ​ឈ្នះ រហូតដល់ ១០២ ដង ចាញ់ ២​ដង និង ស្មើ ២​ដង​។ ជាពិសេស​រូបគេ​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន ៤១ ដង​។ ចំណែក ១៨ ប្រកួត​ចុងក្រោយ Petrosyan ធ្វើ​អស្ចារ្យ​ខ្លាំងណាស់​ដោយ​គូប្រកួត​រហូត​៕
​វីដេអូ​ឡាំ​គ្នា ៖ 
 
 

Tag:
 ​អត្ថបទ​៖ ស៊ី​ធី​
© រក្សាសិទ្ធិដោយ thmeythmey.com