កីឡាអន្តរជាតិ
អន្តរជាតិ
Son៖ កាតព្វកិច្ច​យោធា​ដ៏​លំបាក ជួយ​ខ្លួន​កើន​សមត្ថភាព និង​កាយសម្បទា​រឹងមាំ​ជាង​មុន​
04, Jun 2020 , 9:19 pm        
រូបភាព
Son Heung-min ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Tottenham Hotspur បាន​រៀប​អំពី​ការចូល​បំពេញ​កាតព្វកិច្ច​យោធា​នៅ​កូរ៉េខាងត្បូង​ថា​ពិតជា «​ស្វិតស្វាញ​» ដែល​ធ្វើ​ឲ្យ​រូបគេ​កើន​សមត្ថភាព និង​កាយសម្បទា​រឹងមាំ​បំផុត​សម្រាប់​ការចាប់ផ្តើម Premier League ឡើងវិញ​។​


​ខ្សែប្រយុទ្ធ​វ័យ ២៧ ឆ្នាំ​រូបនេះ បាន​ទៅ​បំពេញ​កាតព្វកិច្ច​យោធា​ចំនួន​៣​សប្តាហ៍​នៅឯ​ប្រទេស​កំណើត កាលពី​ខែមេសា​បន្ទាប់ពី​ជាសះស្បើយ​ពី​ការវះកាត់​ដៃ​ដែល​បាក់​អំឡុងពេល​ប្រកួត​កន្លងមក​។ តាមពិតទៅ Son បាន​រួច​ផុតពី​កាតព្វកិច្ច​នេះហើយ ប៉ុន្តែ​ដោយសា​រលីគ​អង់គ្លេស​ផ្អាក​ព្រោះ​ជំងឺ COVID-19 នោះ Son ក៏​សម្រេច​ទៅ​ចូលរួម​វិញ​ក្នុង​រយៈពេល​ខ្លី​។​
​ការ​ទៅ​ចូលរួម​លំ​ហាត់​យោធា​នេះ បានធ្វើ​ឲ្យ​កំពូល​កីឡាករ​បាល់ទាត់​លំដាប់​ទី​១​នៅ​អាស៊ី​រូបនេះ​ទទួលបាន​ផ្លែផ្កា​ជាច្រើន​។​
 
Son បាន​ប្រាប់​វេ​ប​សាយ​ផ្លូវការ​របស់ Spurs ថា​៖ «​វា​ពិតជា​មមាញឹក​ណាស់​ក្នុង​រយៈពេល ៣​សប្តាហ៍​នេះ​។ ខ្ញុំ​មិនដឹងថា​អ្នកចូលរួម​ដូច​ខ្ញុំ មាន​អារម្មណ៍​យ៉ាងណាទេ ប៉ុន្តែ​សម្រាប់​ខ្ញុំ​៣​សប្តាហ៍​នៅ​ទីនោះ​គឺជា​រយៈពេល​យូរ ហើយ​វា​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ​»​។​
 
​ខ្សែប្រយុទ្ធ​របស់​មាន់​ខ្នាយ​មាស​បន្ថែមថា​រូបគេ​មិនអាច​និយាយ​ពី​ស្ថានភាព​នៅពេលនោះ​ទាំងអស់​បាន​នោះទេ ប៉ុន្តែ​អ្វីដែល Son រីករាយ​គឺ​ការ​កើន​សមត្ថភាព និង​កាយសម្បទា​រឹងមាំ​ដែល​អាច​យកមកប្រើ​ប្រាស់​ក្នុង​កីឡាបាល់ទាត់​កាន់តែ​អស្ចារ្យ​ជាង​មុន​។​
 
Son ដែល​ផ្លាស់​ពី Bayer Leverkusen កាលពី​ឆ្នាំ​២០១៥ បាន​បង្ហា​សម្ថ​ភាព​ដ៏​ល្អ​នៅ​ទឹកដី​អង់គ្លេស ដោយ​ជួយ Spurs ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ Champions League បើ​ទោះ​ទទួលបាន​ត្រឹម​រងជើង​ឯក​ក្តី​។​
 
​ស្របពេល Premier League នឹង​ឈានចូល​ការប្រកួត​ដែល​នៅ​សេ​សល់​រដូវ​កាល​នេះ​វិញ Spurs ត្រូវមាន​កាតព្វកិច្ច​សំខាន់​ក្នុងការ​ដណ្តើមយក​ចំណាត់ថ្នាក់ Top ដើម្បី​បាន​កៅអី​លេង​ក្របខណ្ឌ​កំពូល​អឺរ៉ុប​នៅ​រដូវ​កាល​ក្រោយ​។ Spurs ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៨ ក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស ដោយ​រកបាន​៤១​ពិន្ទុ ពី​ការប្រកួត​២៩​លើក តាម​ពីក្រោយ Chelsea ដែល​ឈរ​លេខ​៤ ចំនួន​៧​ពិន្ទុ ខណៈ​ការប្រកួត​នៅសល់​៩​លើក​ទៀត​៕
 
 

Tag:
 Son Heung-min
  Tottenham Hotspur
© រក្សាសិទ្ធិដោយ thmeythmey.com