ជាតិ
សុខភាព
ការពិសាស្រា, បារី និងមេរោគក្រពះ ជាមូលហេតុនាំឱ្យកើតជំងឺមហារីកក្រពះ! (ភាគ១)
× ភ្នំពេញ៖ ជំងឺមហារីកក្រពះ គឺជាកោសិការបស់ក្រពះដែលមានការវិវត្តន៍ពីការរលាក និងដំបៅក្រពះ ទៅជាកោសិកាមហារីក។ លោកវេជ្ជបណ្ឌិត ជ័យ វិទ្យារិទ្ធី បានបញ្ជាក់ថា ជំងឺមហារីកក្រពះ មានមូលហេតុធំៗដូចជា មេរោគក្រពះ, ការពិសាបារី និងស្រាច្រើនជាដើម។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាង កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មានថ្មីៗ និងលោកវេជ្ជបណ្ឌិត ជ័យ វិទ្យារិទ្ធី ឯកទេសពោះវៀន ថ្លើម និងឫសដូសបាត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដូចតទៅ៖
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកវេជ្ជបណ្ឌិត ជ័យ វិទ្យារិទ្ធី ឯកទេសពោះវៀន ថ្លើម និងឫសដូសបាត បានពន្យល់ថា មេរោគក្រពះ អាចឆ្លងតាមរយៈការបរិភោគចំណីអាហារ ឬបន្លែដែលប្រើជីលាមកសត្វ ឬលាមកអ្នកមានបញ្ហាមេរោគក្រពះ ជាពិសេស នៅពេលដែលយកមកបរិភោគដោយលាងមិនស្អាត។ រីឯ ការពិសាស្រា និងបារីច្រើនឆ្នាំ ក៏ជាមូលហេតុនាំឱ្យកើតជំងឺមហារីកក្រពះផងដែរ។
វេជ្ជបណ្ឌិត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រូបនេះ បានអះអាងថា ក្នុងចំណោមមូលហេតុទាំង៣នេះ គឺបញ្ហាមេរោគក្រពះប្រឈមនឹងជំងឺមហារីកក្រពះខ្លាំងជាងគេ។ ហើយអ្នកកើតមេរោគក្រពះ អាចមានរោគសញ្ញាដូចជា ចុក រមួល ក្រហាយក្រពះ មានក្លិនមាត់ និងមានវិបត្តិរំលាយអាហារជាដើម៕
Tag:
មហារីកក្រពះ
សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com