ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
ONE Championship ចុះកិច្ចសន្យា​លើ​កីឡាករ​លំដាប់​ពិភពលោក​១៤​នាក់
05, Jun 2020 , 8:59 am        
រូបភាព
ទោះជា​កូ​វីដ​១៩​បាន​យាយី​ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ប៉ុន្តែ ONE Championship បាន​ចុះកិច្ចសន្យា​នាំយក​តារា​ល្បីៗ​លំដាប់​ពិភពលោក​ជា​បន្តបន្ទាប់​ដើម្បី​យកមក​ប្រកួត​ក្នុង​កម្មវិធី​នានា​របស់ ONE ជាពិសេស ONE Super Series លើ​ប្រភេទ​ទម្ងន់ featherweight​។ ONE បាន​នាំយក​កីឡាករ​ល្បីៗ​ថែមទៀត​ដើម្បី​ឲ្យ​អ្នកគាំទ្រ​កាន់តែ​រំភើប​រីករាយ​ពេល​ប្រកួត​ម្ដងៗ​។


 
​ជើង​ខ្លាំង​លំដាប់​ពិភពលោក​ទាំង​ផ្នែក​គុន​ចម្រុះ​, ឃី​ក​បុក​សី​ង​, និង មួយ​ថៃ​ចំនួន​១៤ រូប​បាន​ចុះកិច្ចសន្យា​ប្រកួត​ឲ្យ ONE Championship បន្ថែម​ពីលើ​កីឡាករ​ល្បីៗ​ដែលមាន​ស្រាប់​។
 
Hyeon Woo Ko
​តារា​កំពុង​រះ Hyeon Woo Ko មកពី​ប៊ូសាន នៃ​ប្រទេស​កូរ៉េខាងត្បូង ដែល​ឈ្នះ ៧ លើក​ជាប់​គ្នា​ចុង​ក្រោយនេះ​ត្រូវបាន​ផ្ដល់​កិច្ចសន្យា​នៅ​សង្វៀន​លំដាប់​ពិភពលោក​។ ជើង​ខ្លាំង​វ័យ ២៧ ឆ្នាំ​ក្នុង​ទម្ងន់ featherweight មានកំណត់​ត្រា​ប្រកួត​ឈ្នះ​៨​លើក និង ចាញ់ ១ លើក​គត់​។ 
 



Daniyal Zainalov
Daniyal Zainalov មិន​ចាញ់​ទាល់តែសោះ​ក្នុង​ទម្ងន់ light heavyweight ក្នុង​ពិភព​គុន​ចម្រុះ ដែល​កាន់​កំណត់ត្រា ៧-០ ពោលគឺ​ឈ្នះ ៧ ដង​មិនដែល​ចាញ់​។ ជើង​ខ្លាំង​មកពី​រុស្សី​បានបញ្ចប់​គូប្រជែង​ចំនួន​៦​នាក់​ក្នុងចំណោម​ប្រកួត​៧​លើក​។ 
 
Hyun Man Myung
​កីឡាករ​ទម្ងន់ light heavyweight មាន​ទេពកោសល្យ​ម្នាក់ទៀត​ពី​កូរ៉េខាងត្បូង គឺ Hyun Man Myung​។ គេ​ជា​ម្ចាស់​ខ្សែក្រវាត់ Max FC Heavyweight Kickboxing Champion​។ ក្នុង​អាជីព ឃី​ក​បុក​សី​ង គេ​មាន​កំណត់ត្រា​ឈ្នះ ៥៥ លើក ចាញ់ ៥ លើក និង ស្មើ ២ លើក​។ ចំណែក​កំណត់ត្រា​គុន​ចម្រុះ​វិញ ឈ្នះ ៥​ដង និង ចាញ់ ៣ លើក ហើយ​លទ្ធផល​មោ​ឃៈ​ម្ដង​។  Hyun ត្រូវបាន​គេ​ផ្ដល់​ឈ្មោះ​ក្រៅ​ថា “The Iron Gentleman” ហើយ​គេ​អាច​ប្រកួត​បាន​ទាំង​ឃី​ក​បុក​សី​ង និង​គុន​ចម្រុះ​។ 
 
Courtney Martin
Courtney Martin ទទួលបាន​ឱកាស​កាន់តែ​ខ្ពស់​ថែមទៀត​នៅពេល​កីឡាការិនី​រូបនេះ​ឈ្នះ​ខ្សែក្រវាត់ 2019 GAMMA World Championships នៅ​សិង្ហ​បុរី​កាល​ខែ វិច្ឆិកា និង​បាន​ក្លាយជា​កីឡាករ​ការិនី​ល្អ​បំផុត​នៅក្នុង​កម្មវិធី​ទៀតផង​។ កីឡាការិនី​អូស្ត្រាលី​មានកំណត់​ត្រា​ល្អ​ដោយ​ឈ្នះ ៨ លើ និង ចាញ់ ១ លើក​។ គេ​នឹង​បង្ហាញខ្លួន​លើកដំបូង​ក្នុងការ​ប្រកួត​ពេល ONE Championship ដំណើរការ​ជាថ្មី​នៅ​ឆ្នាំ​២០២០ នេះ​។​





Edson Marques
Edson “Panico” Marques មិន​ចាញ់​ទាល់តែសោះ​មុនពេល​ចុះកិច្ចសន្យា​ប្រកួត​ឲ្យ ONE​។ កីឡាករ​ប្រេ​ស៊ី​ល​ឈ្នះ​ទាំង ៩ លើក​មិនដែល​ចាញ់​ក្នុង​អាជីព ហើយ​គេ​ជា​ម្ចាស់​ខ្សែក្រវាត់ NP Fight Welterweight Champion​។ គេ​មាន​ប្រវត្តិ​ខ្លាំង​ទាំង​ប្រដាល់សកល និង​មួយ​ថៃ​។ Marques នឹងធ្វើ​ឲ្យ​រង្គើ ONE Super Series ជាមិនខាន​។ 
 
Muaina Manase
​កីឡាករ​សញ្ជាតិ​នូ​វែ​ល​សេ​ឡង់ Muaina Manase ទទួលបាន​កិច្ចសន្យា​នៅ​សង្វៀន ONE ក្រោយ​ឈ្នះ​ជើងឯក 2019 GAMMA World Championships ទម្ងន់ middleweight និង​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ក្នុង​កម្មវិធី​នា​គ្រានោះ​។ គេ​បានបញ្ចប់​គូប្រកួត​ទាំង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្ដាច់ព្រ័ត្រ​។ ប៉ុន្តែ​ពេល​គេ​បង្ហាញខ្លួន​ដំបូង​នៅ​សង្វៀន ONE គឺ​នឹង​ចូល​ប្រកួត​ក្នុង​ទម្ងន់ welterweight​។ 
 
Hiroba Minowa
​តារា​គុន​ចម្រុះ​ជប៉ុន Hiroba Minowa បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ឈាន​ជើង​ចូល​សង្វៀន​លំដាប់​អន្តរជាតិ​។ ម្ចាស់​ខ្សែក្រវាត់ Shooto Strawweight World Champion អាច​នឹង​ប៉ះ​គូសត្រូវ​ចាស់ Yosuke “The Ninja” Saruta ដើម្បី​ជា​គោលដៅ​ដល់​ចំណុចកំពូល​។ Hiroba មានកំណត់​ត្រា​ឈ្នះ ១១ លើក និង​ចាញ់ ២ លើក ហើយ​ក្នុងនោះ បញ្ចប់​ដៃគូ​ឲ្យ​ចុះចាញ់​ចំនួន ៨​លើក​។ 
Shamil Abdulaev
​អ្នកលេង​គុន​ចម្រុះ​មកពី​រុស្សី Shamil Abdulaev នឹង​ប្រកួតប្រជែង​ខ្លាំង​នៅ​ប្រភេទ​ទម្ងន់ middleweight​។ កីឡាករ​មកពី​ក្រុង​មូ​ស្គូ មានកំណត់​ត្រា​ឈ្នះ ១២ លើក និង​ចាញ់ ១ លើក​។ គេ​ជា ម្ចាស់​ខ្សែក្រវាត់ World Champion ពីរ​សម័យកាល និង​អាច​ផ្ដួល​គូប្រកួត​ឲ្យ​ចុះចាញ់​រហូតដល់ ៧​លើក​ក្នុង​អាជីព​។ 
 
Anatoly Malykhin
Anatoly Malykhin នឹង​ចូលខ្លួន​មក​ដាក់អម្រែក​ដល់​អ្នក​លេង​គុន​ចម្រុះ​ទម្ងន់ heavyweight ជាមួយនឹង​ក្បាច់​ចំបាប់​សេរី​របស់គេ​។ កីឡាករ​រុស្សី​រូបនេះ​ក៏​មិន​ណ​យ​ដែរ​ព្រោះ​មិនទាន់​ចាញ់​សោះ​ដោយ​ឈ្នះ​ទាំង ៨​លើក ហើយ​ជ័យជម្នះ​កន្លងទៅ​គឺ ធ្វើ​ឲ្យ​ដៃគូ​ចុះចាញ់ ឬ ផ្ដួល​ឲ្យ​សន្លប់​តែម្ដង​។ Anatoly  ឈ្នះ​ខ្សែក្រវាត់  WMMAA Amateur World Championships នៅ​ឆ្នាំ​២០១៧​។ 
 



Mihajlo Kecojevic
​កីឡាករ​សញ្ជាតិ​ស៊ែ​ប Mihajlo Kecojevic នឹងដាក់​ទម្ងន់​ដល់​ជើង​ខ្លាំង​ជាច្រើន​នៅ​កម្មវិធី ONE Super Series kickboxing លើ​ប្រភេទ​ទម្ងន់ light heavyweight​។ ម្ចាស់​ជើងឯក FEA Heavyweight Grand Prix Champion កាន់​កំណត់ត្រា​ឈ្នះ ១៣ លើក និង ចាញ់ ១ លើក​។ Kecojevic ជា​កីឡាករ​ម្នាក់​ដែល​ប្រកួត​មិនចេះ​ដកឃ្លា ពោល​ដើរចូល​រហូត​។ 
 
Murat Aygun
Murat “The Butcher” Aygun ជា​តារា​ប្រយុទ្ធ​មួយ​ផ្សេងទៀត​ដែល​នឹង​មក​ប្រយុទ្ធ​ក្នុង​ទម្ងន់ light heavyweight​។ កីឡាករ​ជំនាញ​ឃី​ក​បុក​សី​ង មានកំណត់​ត្រា​ឈ្នះ ១៦ លើក និង​ចាញ់ ១ លើក ហើយ​គេ​ជា​ម្ចាស់​ខ្សែក្រវាត់ ISKA និង WFL Heavyweight World Champion​។  Aygun ត្រូវ​បង្វឹក​ដោយ​លោក Said El Badaoui គ្រូបង្វឹក​ដែល​នាំ​ឲ្យ Ilias Ennahachi ឈ្នះ​ខ្សែក្រវាត់ ONE Flyweight Kickboxing World Champion​។ 
 
Jonathan Di Bella
Jonathan Di Bella ដែលជា​ជើង​ខ្លាំង​មកពី​កាណាដា​ជា​កីឡាករ​វ័យក្មេង​ជំនាញ ឃី​ក​បុក​សី​ង​។ ក្រោយពេល​ឈ្នះ​ក្នុងស្រុក​និង​ជើងឯក​ថ្នាក់ជាតិ​ជាច្រើន​នៅ​ទ្វីបអាមេរិក​ភាគ​ខាងជើង Di Bella បាន​ឈានដល់​កម្រិត​ខ្ពស់​មួយទៀត​នៅ​សង្វៀន​លំដាប់​ពិភពលោក​។ កីឡាករ​សញ្ជាតិ​កាណាដា​មិនទាន់​ចាញ់​ក្នុង​អាជីព​ដោយ​ឈ្នះ ១០ ដង មិនដែល​ចាញ់​។ គេ​នឹង​ចូល​ប្រកួត​ក្នុង​ទម្ងន់ strawweight ។ 
 
Capitan Petchyindee Academy
​ម្ចាស់​ខ្សែក្រវាត់ Lumpinee Stadium និង WPMF Muay Thai World Champion កីឡាករ Capitan Petchyindee Academy បាន​ចុះ​កុងត្រា​ប្រកួត​នៅ​កម្មវិធី ONE Super Series Muay Thai ក្នុង​ទម្ងន់ bantamweight​។ កីឡាករ​ថៃ​រូបនេះ​មានកំណត់​ល្អ​ដោយ​ឈ្នះ ១៤០ ដង ចាញ់ ៤០ ដង និង ស្មើ ១ ដង​។ សិស្ស​រួម​គ្រូ​របស់ Petchmorakot Petchyindee Academy និង​Petchdam “The Baby Shark” Petchyindee Academy ដាក់​គោលដៅ​ស្វែងរក​ជើងឯក​លំដាប់​ពិភពលោក​។ 
 
Jacob Smith
​អ្នកលេង​មួយ​ថៃ​មកពី​ចក្រភព​អង់គ្លេស Jacob Smith ត្រូវបាន​គេ​ស្គាល់​ថា​ជា​កីឡាករ​មាន​ឆន្ទៈ​ខ្លាំងក្លា​លើស​ង្វៀន​ក្នុង​នោះគេ​ឈ្នះ ១០ ដង ចាញ់ ១ ដង និង​ស្មើ ១​ដង​នៅក្នុង​អាជីព​របស់ខ្លួន​។ Smith ចូលខ្លួន​មក​បន្ថែម​ជើង​ខ្លាំង​មួយរូប​ទៀត​ក្នុង​ទម្ងន់ flyweight៕
 



Tag:
 ​អត្ថបទ​៖ ស៊ី​ធី​
© រក្សាសិទ្ធិដោយ thmeythmey.com