ពីនេះ ពីនោះ
សុខភាព
ឧស្សាហ៍​រមួលក្រពើ​ពេលយប់​? កុំ​រំលង​អត្ថបទ​នេះ​
05, Jun 2020 , 8:59 pm        
រូបភាព
​ឧស្សាហ៍​រមួលក្រពើ​ពេលយប់​មែន​ទេ​? អស់​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​គន្លឹះ​ងាយៗ​ដោះស្រាយ​បញ្ហា​ឧស្សាហ៍​រមួលក្រពើ​ពេលយប់ ៖

 
១. ផ្លាស់ប្ដូរ​ទីតាំង ឬ​របៀប​នៃ​ការ​គេង​
 
​ការ​គេង​ផ្ងារ​និង​ដាក់​ខ្នើយ​មួយ​ទ្រ​ក្រោម​ជង្គង់ គឺ​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​ឧស្សាហ៍​មាន​បញ្ហា​រមួលក្រពើ​។​
 
២. ស្អំ​កម្ដៅ​
 
​ប្រសិនបើ​អ្នក​ក្រោម​មកជា​មួយ​អាកា​រៈ​រមួលក្រពើ ចូរ​ដាក់​កន្សែង​ក្ដៅ ឬ​បន្ទះ​ស្អំ​កម្ដៅ​លើ​តំបន់​ដែល​ទទួលរង​ផលប៉ះពាល់​។ សូម្បីតែ​ដក​ទឹក​ក្ដៅ​ឧណ្ហៗ​ក៏មាន​ប្រសិទ្ធ​ភាពប្រសើរ​ណាស់ដែរ​។ ប្រសិនបើ​អ្នក​ងាយ​ជួបប្រទះ​អាកា​រៈ​រមួលក្រពើ ចូរ​ព្យាយាម​ងូតទឹក​ក្ដៅ​ឧណ្ហ​ដើម្បី​ផ្ដល់​ភាព​ធូរស្បើយ​ដល់​សាច់ដុំ​។​
 
៣. បង្កើន​ការទទួល​ទាន​ប៉ូ​តា​ស្យូ​ម​និង​ម៉ាញ៉េ​ស្យូ​ម​
 
​កង្វះ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​និង​ប៉ូ​តា​ស្យូ​ម​អាច​បង្កបញ្ហា​រមួល​សាច់ដុំ​ពេលយប់​គួរឱ្យកត់សម្គាល់​។ ដូច្នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ចូរ​បង្កើន​ការទទួល​ទាន​អាហារ​ដែលមាន​ផ្ទុក​ជាតិ​រ៉ែ​សំខាន់​ទាំងពីរ​។​
 
៤. សន្ធឹង​
 
​ការ​សន្ធឹង​ជើង​នៅពេល​រមួលក្រពើ​ក៏​ជា​ដំណោះស្រាយ​ដ៏​ប្រសើរ​មួយ​ដែរ​ដើម្បី​បន្ថយ​ភាព​ឡើង​តឹង​ណែន​។ អ្នក​អាច​ដើរ​ទៅវិញទៅមក​ក្នុង​បន្ទប់​រហូតដល់​ភាព​ឡើង​តឹង​នៃ​សាច់ដុំ​រលាយបាត់​។​
 
៥. ម៉ាស្សា​
 
​ជាធម្មតា​នៅពេល​សាច់ដុំ​រមួល គឺ​វា​មិនអាច​ទទួលបាន​លំ​ហូរឈាម​គ្រប់គ្រាន់​ឡើយ​ជាហេតុ​នាំអោយ​ខ្វះ​អុកស៊ីសែន​និង​សារធាតុចិញ្ចឹម​សំខាន់ៗ​។ ការ​ម៉ាស្សា​អាច​ស្ដារ​លំហូរ​ឈាម​ប្រក្រតី​ឡើងវិញ សម្រួល​សាច់ដុំ និង​បំបាត់​ការឈឺចាប់​យ៉ាង​ឆាប់រហ័ស​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com