ជាតិ
សង្គមជាតិ
ឱសថ និង​ផលិតផល​ក្លែងក្លាយ​ជាង​១៣០​តោន ត្រូវ​កម្ទេចចោល​
05, Jun 2020 , 10:57 am        
រូបភាព
រូបពីក្រសួងព័ត៌មាន
រូបពីក្រសួងព័ត៌មាន
​អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​កម្ទេចចោល​ឱសថ និង​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​ជាង​១៣០​តោន កាលពី​ថ្ងៃទី​៤ ខែមិថុនា​ម្សិលមិញ នៅ​ទីលាន​សំរាម​ដង្កោ សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​




​ឱសថ​និង​ផលិតផល​ក្លែងក្លាយ​ទាំងនោះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច នៃ​គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ បង្ក្រាប និង​រឹបអូស​នាពេល​កន្លងមក​។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ធ្វើជា​អធិបតី​ក្នុង​ពី​ធី​កម្ទេច​ឱសថ​និង​ផលិតផល​ក្លែងក្លាយ​ទាំងនោះ​៕ 
 

Tag:
 ​ផលិតផល​ក្លែងក្លាយ
© រក្សាសិទ្ធិដោយ thmeythmey.com