ពីនេះ ពីនោះ
ព្រៃ​លិច​ទឹក មាន​សារសំខាន់​ណាស់​សម្រាប់​ជីវៈចម្រុះ​
05, Jun 2020 , 8:19 pm        
រូបភាព
​រូបគំនូរ​បង្ហាញ​ពី​កូន​ត្រី​ដែល​ពុំមាន​ទី​សុវត្ថិភាព​ដើម្បី​រក​ចំណី និង​ធំធាត់​ត្រូវបាន​ត្រី​ធំៗ ចាប់​ជា​ចំណី និង​ត្រូវបាន​ចាប់​ដោយ​អ្នកនេសាទ​ផងដែរ​។ គូរ​ដោយ​៖ ឈុត ឈា​ណា​។​
​រូបគំនូរ​បង្ហាញ​ពី​កូន​ត្រី​ដែល​ពុំមាន​ទី​សុវត្ថិភាព​ដើម្បី​រក​ចំណី និង​ធំធាត់​ត្រូវបាន​ត្រី​ធំៗ ចាប់​ជា​ចំណី និង​ត្រូវបាន​ចាប់​ដោយ​អ្នកនេសាទ​ផងដែរ​។ គូរ​ដោយ​៖ ឈុត ឈា​ណា​។​
ដោយ:
នៅក្នុង​បឹង​ទន្លេសាប បើ​ពុំ​មានព្រៃ​លិច​ទឹក​ទេ កូន​ត្រី​ដែល​ទើបនឹង​ញាស់​ពុំមាន​សុវត្ថិភាព​ឡើយ​។ ដោយ​ពុំមាន​ទី​សុវត្ថិភាព​ដើម្បី​រក​ចំណី និង​ធំធាត់ កូន​ត្រី​ភាគច្រើន ត្រូវបាន​ចាប់​ជា​ដំ​ណី​ដោយ​ពពួក​ត្រី​ធំៗ និង​អ្នកនេសាទ ដែល​បណ្តាល​ឲ្យ​ភាគរយ​នៃ​ការ​រួច​រស់​សម្រាប់​វដ្ត​ជីវិត​របស់​ពួកវា​ថយចុះ​។

 
​ដូច្នេះ ព្រៃ​លិច​ទឹក​ក្នុង​បឹង​ទន្លេសាប មាន​សារៈសំខាន់​ណាស់ សម្រាប់​ជីវៈចម្រុះ​។ នៅពេលដែល​ព្រៃ​លិច​ទឹក​ទាំងនោះ ត្រូវបាន​គេ​កាប់រំលំ ឬ​ដុតបំផ្លាញ​ដើម្បី​រុករាន​យក​ធ្វើ​ដី​កសិកម្ម​ក្នុង​រដូវប្រាំង ខណៈពេល​រដូវវស្សា​ចូលមក​ដល់ ជម្រក​លាក់ខ្លួន​សម្រាប់​កូន​ត្រី​តូចៗ​ទាំងនោះ ត្រូវបាន​បំផ្លាញ​។ ក្នុងនោះ​ផងដែរ សារធាតុចិញ្ចឹម​ផ្សេងៗ ត្រូវ​កាត់បន្ថយ ឯ​ជីវចម្រុះ​ក៏ត្រូវ​បាត់បង់​ដែរ​។ ក្រៅពីនេះ ពេល​ត្រី​មិនទាន់​ពេញវ័យ​កំពុងធំ​លូតលាស់ ពួកវា​បាន​ប្រទះ​នូវ​ការគំរាមកំហែង​ជាច្រើន ពី​ការនេសាទ ការបំពុល​បរិស្ថាន ទឹក​រីង​រាក់​ដែល​បណ្តាលមកពី​ផ្លាស់ប្តូរ​របរ​ទឹក​ហូរ​នៃ​ទំ​បន់​វារិ​អគ្គិសនី ព្រមទាំង​បញ្ហា​ផ្សេងៗ​ទៀតផង​ដែរ​។ (​សូម​រង់ចាំ​តាមដាន​វគ្គ​បន្ត​)…
 

© រក្សាសិទ្ធិដោយ thmeythmey.com