ជាតិ
​លោក ឈឺ​ន ឈី​ម​៖ ៥​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០២០​នេះ អ្នក​ឡើង​ភ្នំ​ឱ​រ៉ា​ល់​មាន​ជាង​៣០០០​នាក់​
05, Jun 2020 , 4:24 pm        
រូបភាព
​ពី​ខែមករា ដល់​ខែឧសភា ទេសចរ​ដែល​ឡើង​ភ្នំ​ឱ​រ៉ា​ល់ មាន​ដល់​ទៅ​ជាង​៣០០០​នាក់​។ នេះ​បើតាម​ការប៉ាន់ប្រមាណរ​ប​ស់លោក ឈឺ​ន ឈី​ម ។ ទោះបីជា​មិនទាន់មាន​របាយការណ៍​ផ្លូវការ​ពី​មន្ត្រី​មូលដ្ឋាន ឬ​ស្ថាប័ន​ជំនាញ​ក៏ដោយ តែ​មគ្គុទ្ទេសក៍​ដែល​នាំ​ភ្ញៀវ​ឡើងជា​ប្រចាំ​រូបនេះ បាន​អះអាងថា តួលេខ​ភ្ញៀវទេសចរ​មាន​ចំនួន​កាន់តែច្រើន ខណៈ​កាលពី​ឆ្នាំ​២០១៩ លោក​អះអាងថា មាន​ត្រឹមតែ​ជាង​៤០០០​នាក់​ប៉ុណ្ណោះ​។​

 
​ក្នុងចំណោម​អ្នក​ឡើង​ចំនួន​៣៣១៣​នាក់​ដែល​ឡើង​ភ្នំ​ឱ​រ៉ា​ល់​នៅ​៥​ខែ​ដំបូង​ឆ្នាំ​២០២០​នេះ មាន​បរទេស​ប្រមាណ​៣០​ភាគរយ​។ ភ្ញៀវ​ទាំងនោះ ជា​អ្នក​និយម​ធ្វើដំណើរ​កម្សាន្ត​លក្ខណៈ​ផ្សងព្រេង​បែប​ធម្មជាតិ ដូចជា​ឡើង​ភ្នំ និង​បោះតង់​ជាដើម ហើយ​ភាគច្រើន​ទៅ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​។​
 



​កាលពី​ខែមេសា កន្លងទៅ ដោយ​ខ្លាច​ការឆ្លង កូ​វីដ​-១៩ លោក ឈី​ម ក៏បាន​ផ្អាក​ទទួល​ភ្ញៀវទេសចរ​ឡើង ភ្នំ​រយៈពេល ១៥​ថ្ងៃ​ផងដែរ​។ ប៉ុន្តែ​បច្ចុប្បន្ន លោក​បាន​ដំណើរការ​ការទទួល​ភ្ញៀវ​ឡើង​ភ្នំ​ឱ​រ៉ា​ល់​តាម​ធម្មតា ជាមួយនឹង​វិធានការ​ការពារ​ខ្ពស់​។​
 
​ជា​រៀងរាល់ឆ្នាំ ភ្ញៀវទេសចរ​ភាគច្រើន​និយម​ទៅ​ឡើង​ភ្នំ​ឱ​រ៉ា​ល់​នៅ​រដូវប្រាំង ព្រោះ​មិនមាន​ភ្លៀង​ធ្លាក់​ដែល​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​។ ដោយឡែក​ឆ្នាំនេះ អ្នក​ទៅ​ឡើង​ភ្នំ​ឱ​រ៉ា​ល់​និយម​ទៅ​នៅ​រដូវវស្សា​វិញ ព្រោះ​វា​មាន​ទេសភាព​ស្អាត មិន​ក្ដៅ​ដែល​នាំ​ឲ្យ​ឆាប់​អស់កម្លាំង​។ ដោយសារ ចំនួន​អ្នក​ឡើង​ភ្នំ​បាន​កើនឡើង លោក ឈី​ម ត្រៀមលក្ខណៈ និង​រៀបចំ​កន្លែង​ដែល​ត្រូវ​ធ្វើដំណើរ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ផងដែរ​៕ 
 


 

Tag:
 ទេសចរណ៍​
  ភ្នំ​ឱ​រ៉ា​ល់​
© រក្សាសិទ្ធិដោយ thmeythmey.com