គន្លងថ្មី នៃជីវិត ពិតប្តូរផ្លាស់
គន្លងថ្មី រស់បែបចាស់ ត្រូវកែប្រែ
គន្លងថ្មី យុគកូវីដ កុំឃ្លាតបែរ
គន្លងថ្មី ទាំងក្រុងស្រែ ចាំគ្រប់គ្នា។
អនាម័យ សម្អាតដៃ ឲ្យត្រឹមត្រូវ
អនាម័យ ផ្ទះដូចផ្លូវ គ្រប់វេលា
អនាម័យ ផ្តើមពីម្នាក់ ស្អាតគ្រប់គ្នា
អនាម័យ ទើបឃ្លាតឃ្លា កូវីដបាន។
ទុកគម្លាត ជៀតជែងគ្នា ត្រូវប្រយ័ត្ន
ទុកគម្លាត ដើរឆ្លងកាត់ កុំកៀកប្រាណ
ទុកគម្លាត ទោះជាញាតិ ផៅសណ្តាន
ទុកគម្លាត បើខានបាន កុំជួបជុំ។
ក្អកកណ្តាស់ ម៉ាស់ត្រៀមទុក នៅក្នុងដៃ
ក្អកកណ្តាស់ ក្រមាច្នៃ ទោះតូចធំ
ក្អកកណ្តាស់ ត្រុវខ្ទប់មាត់ ក្នុងជំនុំ
ក្អកកណ្តាស់ ក្តៅខ្លួនងំ ទៅពេទ្យភ្លាម៕