អន្តរជាតិ
មេអាល់កៃដាប្រចាំអាហ្វ្រិកខាងជើងស្លាប់ដោយសារទ័ពបារាំង
× កងទ័ពបារាំង បានសម្លាប់មេដឹកនាំភេវរកម្មអាល់កៃដា ប្រចាំតំបន់អាហ្វ្រិកខាងជើង នាអំឡុងនៃប្រតិបត្តិការសឹកមួយនៅភាគខាងជើងប្រទេសម៉ាលី ក្បែរព្រំដែនអាល់ហ្សេរី កាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមការផ្សាយរបស់ AFP ដែលដកស្រង់សម្តីរដ្ឋមន្ត្រីការពារជាតិបារាំង Florence Parly។
Adbelmalek Droukdel អាយុ៥០ឆ្នាំ ដើមកំណើតអាល់ហ្សេរី បានចូលរួមក្នុងចលនាឧទ្ទាមតាំងពីឆ្នាំ១៩៩៣មក ហើយក្លាយជាមេដឹកនាំចលនាឧទ្ទាមអាល់កៃដា (AQIM) ចាប់ពីឆ្នាំ២០០៤ មក។ មេដឹកនាំនេះ បានស្លាប់នៅទីតាំងដែលខ្លួនប្រើប្រាស់ដើម្បីបំផ្ទុះគ្រាប់បែក និងចាប់ជំរិតជនបរទេស។
លោកស្រីរដ្ឋមន្ត្រីការពារជាតិបារាំង បានគូសបញ្ជាក់ពីជោគជ័យដ៏ធំធេងក្នុងប្រតិបត្តិការនេះ ខណៈកន្លងមក ក្រុមអាល់កៃដាក្រោមការដឹកនាំរបស់ Droukdel បានសម្លាប់ទាហាន ក៏ដូចជាពលរដ្ឋនៅក្រុង Sahel និងការវាយប្រហារនៅឆ្នាំ២០១៦ ដែលឆក់យកជីវិតមនុស្ស៣០នាក់នៅបួគីណាហ្វាសូ៕
© រក្សាសិទ្ធិដោយ thmeythmey.com