ជាតិ
សេដ្ឋកិច្ច
៥ខែដើមឆ្នាំ កម្ពុជានាំចេញពោតក្រហមជាង៣ម៉ឺនតោន ថយចុះជិត៣០ភាគរយ រូបភាពពី ហ្វេសប៊ុកលោក វេង សាខន រដ្ឋមន្រ្តីក្រសួងកសិកម្ម
× ភ្នំពេញ៖ រយៈពេល៥ខែ ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញពោតក្រហម ទៅកាន់ប្រទេសក្នុងតំបន់ និងក្រៅតំបន់អាស៊ី ចំនួន ៣៥,៦៣៦ តោន ថយចុះ២៩,៦៨% បើធៀបនឹងរយៈពេល៥ខែឆ្នាំ២០១៩។
បើតាមហ្វេសប៊ុកផ្ទាល់របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ត្បិតតែការនាំចេញពោតក្រហមមានការធ្លាក់ចុះក៏ពិតមែន ប៉ុន្តែការផលិតពោតក្រហមរបស់កសិករ ក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ មានការកើនឡើង។ ដោយឆ្នាំ២០១៦ មានចំនួន ៣៣៣,០៥៨ តោន, ឆ្នាំ២០១៧ ចំនួន ៥៩៦,១១២, ឆ្នាំ២០១៨ ចំនួន១,០៦៣,៦៧៧ តោន និងឆ្នាំ២០១៨ ចំនួន ១១៤,៩៥៦ តោន។
រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា បរិមាណពោតក្រហមដែលសេសសល់ពីការនាំចេញនោះ បាននាំចូលទៅកាន់រោងចក្រកែឆ្នៃចំណីសត្វក្នុងស្រុក ដើម្បីជំរុញការកែច្នៃផលិតផលកសិកម្ម និងបង្កើនការចិញ្ចឹមសត្វក្នុងស្រុក៕
Tag:
សេដ្ឋកិច្ច ពោត
កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com