COVID-19
អន្តរជាតិ
បារាំង៖ ចោលម៉ាស ឬកន្ទុយបារី តាមផ្លូវ នឹងរងពិន័យរហូតដល់ជាង១៥០ដុល្លារ
× នៅបារាំង ការចោលសំរាមនៅទីសាធារណៈ ក្នុងនោះមានដូចជាម៉ាស ឬកន្ទុយបារី ជាដើមនោះ នឹងកើនប្រាក់ពិន័យពី៦៨អឺរ៉ូ ទៅ១៣៥អឺរ៉ូ (១៥២.៤៤ដុល្លារអាមេរិក)។ នេះបើតាមការប្រកាសរបស់រដ្ឋលេខាធិការក្រសួងបរិស្ថានបារាំង លោកស្រី Brune Poirson ដែលដកស្រង់ដោយ AFP។
សេចក្តីព្រាងច្បាប់ដែលនឹងត្រូវឆ្លងការពិភាក្សានាពាក់កណ្តាលខែមិថុនា នេះ បានផ្តោតលើម៉ាស ស្រោមដៃ កន្ទុយបារី រួមទាំងសំណល់ផ្សេងទៀត ដែលពលរដ្ឋនិយមចោល ទាំងភ្លេចខ្លួន និងចេតនា។ ករណីពិន័យក៏អាចឡើងដល់៣៧៥អឺរ៉ូ ឬ៧៥០អឺរ៉ូ ផងដែរ ប្រសិនប៉ូលិសសាកសួរផ្ទាល់មាត់ ហើយក្រោយមក បញ្ជូនសំណុំរឿងទៅតុលាការ។
លោកស្រី Brune Poirson បានគូសបញ្ជាក់ថា សំរាមភាគច្រើនដែលចោលនៅលើដី ជាទូទៅតែងតែបន្តធ្លាក់ចូលសមុទ្រ។ ការរាលដាលកូវីដ-១៩ នារយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានការចោលម៉ាសពេញផ្លូវផងដែរ ដែលតម្រូវឲ្យសាធារណជន គិតគូទាំងសុខភាពផ្ទាល់ខ្លួន និងបញ្ហាបរិស្ថាន៕
© រក្សាសិទ្ធិដោយ thmeythmey.com