COVID-19
ជាតិ
COVID-19: បុរសអាយុ២៦ឆ្នាំដែលតេស្តឃើញនៅបន្ទាយមានជ័យ ក្រោយត្រឡប់ពីថៃ ជាសះស្បើយហើយ
× បុរសជនជាតិខ្មែរអាយុ២៦ឆ្នាំដែលរស់នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានជាសះស្បើយពី COVID-19 ហើយ ក្រោយលទ្ធផលអវិជ្ជមាន២ដង។ នេះបើតាមការសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី៨ ខែមិថុនា។
បុរសរូបនេះ ជាសិស្សដែលបានវិលត្រឡប់មកពីថៃ ដោយឆ្លងកាត់ច្រកអូរបីជាន់ ចូលទៅខេត្តបន្ទាយមានជ័យ ហើយបានតេស្តឃើញវិជ្ជមាននៅទីនោះ។ គាត់ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្តកម្ពុជា-ជប៉ុនមង្គលបូរី ហើយ។
បច្ចុប្បន្នកម្ពុជានៅសល់អ្នកជំងឺ២នាក់ទៀតក្នុងចំណោមករណីសរុប១២៦។ អ្នកទាំងនោះ មានបុរសខ្មែរដែលទើបត្រឡប់ពីហ្វីលីពីន និងបារាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com