កីឡាជាតិ
ជាតិ
កម្ពុជា គ្រោង​បង្កើត​ក្លិប​បណ្តុះបណ្តាល​ក្រុម​ជម្រើសជាតិ សម្រាប់​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣
08, Jun 2020 , 10:42 am        
រូបភាព
លោក សៅ សុខា ប្រធាន​សហព័ន្ធកីឡា​បាល់ទាត់​កម្ពុជា។
លោក សៅ សុខា ប្រធាន​សហព័ន្ធកីឡា​បាល់ទាត់​កម្ពុជា។
ដោយ:
សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា គ្រោង​បង្កើត​ក្លិប​បាល់ទាត់​ដាច់ដោយឡែក​មួយ ដើម្បី​បណ្តុះបណ្តាល​ក្រុម​ជម្រើសជាតិ​សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ កីឡាករ​ទាំងអស់​នៅក្នុង​ក្លិប ដែល​គ្រោង​បង្កើតឡើង​ថ្មី​នេះ គឺ​ចម្រាញ់​ពី​ក្លិប​នីមួយៗ ដែលជា​សមាជិក​របស់​សហព័ន្ធ​។   

 
​លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានបង្ហាញ​ពី​គម្រោង​រៀបចំ​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា សម្រាប់​ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ គម្រោង​របស់​សហព័ន្ធ គឺ​ការបង្កើត​ក្លិប​បាល់ទាត់​ស្នូល​ដាច់ដោយឡែក​មួយ ដែល​ប្រមូលផ្តុំ​ដោយ​កីឡាករ​យុវជន​ប្រកបដោយ​សក្តានុពល​។ 
 
​ថ្លែង​ក្នុង​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិសដៅ​អនុវត្ត​សម្រាប់​ឆ្នាំ​២០២០ លោក សៅ សុខា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុ​ជាមាន​គម្រោង និង​ផែនការ​មួយ គឺ​ការត្រៀម​រៀបចំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​តាំងពី​ពេល​ឥឡូវ​ទៅ​សម្រាប់​លេង​នៅ​ឆ្នាំ​២០២៣(​ស៊ី​ហ្គេម​លើក​ទី​៣២) គឺ​ការបង្កើត​ក្លិប​បាល់ទាត់​ស្នូល​មួយ​»​។​
 
​បើតាម​លោក សៅ សុខា កីឡាករ​ទាំងអស់​ក្នុង​ក្លិប​ដែល​គ្រោង​បង្កើត​នេះ នឹង​ចម្រាញ់​ចេញពី​ក្លិប​នីមួយៗ ដែលជា​សមាជិក​របស់​សហព័ន្ធ​។ លោក​បាន​បន្ថែមថា ក្លិប​ថ្មី​នេះ​នឹងដាក់​ឲ្យ​ប្រកួត​ក្នុង​ពានរង្វាន់​លី​គ​កំពូល ជំនួស​ក្រុមយុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​៕  
 

Tag:
 បាល់ទាត់​
  សៅ សុខា
© រក្សាសិទ្ធិដោយ thmeythmey.com