ពីនេះ ពីនោះ
សុខភាព
ដឹង​ទេ​? ឡេ​លាប​ការពារ​កម្ដៅថ្ងៃ អាច​បង្ក​គ្រោះថ្នាក់​ទាំងនេះ​
09, Jun 2020 , 6:59 am        
រូបភាព
​ទោះបីជា​ឧស្សាហ៍​ប្រើប្រាស់​ឡេ​លាប​ការពារ​កម្ដៅថ្ងៃ​ញឹកញាប់​ក៏ដោយ ក៏​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​ផលិតផល​នេះ​អាច​ជះ​ផលប៉ះពាល់​គួរឱ្យ​ព្រួយបារម្ភ​មួយចំនួន​។ ថា​តើ​ផលប៉ះពាល់​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​ឡេ​លាប​ការពារ​កម្ដៅថ្ងៃ ៖

 
១. រមាស់​រោល​កន្ទួល​ក្រហម​លើ​ស្បែក​
 
​នេះ​ក៏​ព្រោះតែ​មនុស្ស​មួយចំនួន​មានប្រតិកម្ម​ទៅនឹង​សារ​ធាតុគីមី​មួយចំនួន​ដែល​រកឃើញ​នៅក្នុង​ឡេ​លាប​ការពារ​កម្ដៅថ្ងៃ​ដូចជា​សារធាតុ​រក្សាទុក​បានយូ​រ​និង​ផ្ដល់​ក្លិនក្រអូប​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​មុននឹង​លាប​ឡេ​ការពារ​កម្ដៅថ្ងៃ​ពេញ​លើ​រាងកាយ ចូរ​សាកល្បង​លាប​បន្តិច​ត្រង់​ផ្នែក​ខាងក្នុង​នៃ​ដើមដៃ​ខាងលើ​ជាមុនសិន​និង​រងចាំ​សម្រាប់​រយៈពេល ២៤ ម៉ោង​ដើម្បី​ពិសោធន៍​ថា​តើ​ស្បែក​ប្រតិកម្ម​ជាមួយនឹង​ឡេ​លាប​ការពារ​កម្ដៅថ្ងៃ​ណាមួយ​នោះ​ឬ​អត់​។​
 
២. ពងបែក​ជុំវិញ​គល់​រោម​
 
​ការប្រើប្រាស់​ឡេ​លាប​ការពារ​កម្ដៅថ្ងៃ​ខុស​អាច​បង្ក​អាកា​រៈរ​មាស់ ឬ​ឡើង​ពងបែក​ជុំវិញ​គល់​រោម​ដោយសារ​ផលប៉ះពាល់​នៃ​សារធាតុ​គីមី​ដែល​វា​មាន​ផ្ទុក​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​មុននឹង​ធ្វើការ​ទិញ​ឡេ​លាប​ការពារ​កម្ដៅថ្ងៃ ចូរ​ពិនិត្យ​ឱ្យបាន​ច្បាស់​ពី​គុណភាព​និង​ព័ត៌មាន​លម្អិត​នៃ​ផលិតផល​សិន​។ ហើយក៏​ត្រូវ​ប្រាកដ​ផងដែរ​ថា​វា​សាក​សម​នឹង​ប្រភេទ​នៃ​ស្បែក​របស់​អ្នក​។​
 
៣. រោគ​មុន​
 
​ការ​លាប​ឡេ​ការពារ​កម្ដៅថ្ងៃ​លើ​ស្បែក​មុខ​អាច​ជាការ​ប្រថុយ​ធំ​មួយ​។ ទោះជា​យ៉ាងណា​វា​អាច​ផ្ដល់​ផល​អាក្រក់​ច្រើនជាង​ល្អ ពិសេស​ប្រសិនបើ​អ្នកមាន​ស្បែក​ដែល​ងាយ​នឹង​កើតមុន​។ ចូរ​ជ្រើសរើស​ផលិតផល​ណា​ដែល​សាក​សម​ឥតខ្ចោះ​ជាមួយ​ប្រភេទ​នៃ​ស្បែក​របស់​អ្នក ដោយ​វា​មិន​បង្កបញ្ហា​ស្ទះ​រន្ធ​ញើស ឬ​រលាក​ស្បែក​។​
 
៤. ហានិភ័យ​នៃ​ជំងឺមហារីក​
 
​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ឡេ​លាប​ការពារ​កម្ដៅថ្ងៃ​មួយចំណួន​អាច​បង្កើន​ហានិភ័យ​នៃជម​ងឺ​មហារីក​ស្បែក​ដោយសារ​សារធាតុ​គីមី ឬ​វត្ថុធាតុដើម​ដែល​វា​មាន​ផ្ទុក​? ដើម្បី​ជាការ​ប្រសើរ​ចូរ​ជ្រើសរើស​ផលិតផល​ប្រភេទ​ណា​ដែល​គ្មាន​ផ្ទុក​សារធាតុ Retinyl palmitate ឬ vitamin A palmitate ខណៈដែល​វា​អាច​បង្ក​មហារីក​ស្បែក​និង​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com