នៅ​សៀមរាប មាន​ឡាន​Mercedes W110 បែប limousine ដ៏​ស្អាត​មួយគ្រឿង ដែល​ច្នៃ​ពី Mercedes W110​បុរាណ​
ជាតិ
រថយន្ត
នៅ​សៀមរាប មាន​ឡាន​Mercedes W110 បែប limousine ដ៏​ស្អាត​មួយគ្រឿង ដែល​ច្នៃ​ពី Mercedes W110​បុរាណ​
08, Jun 2020 , 7:19 pm        
រូបភាព
​សៀមរាប​៖ Mercedes-Benz មិនដែល​ផលិត​រថយន្ដ​ប្រភេទ W110 បែប limousine (​ឡាន​វែង​) នោះទេ ប៉ុន្តែ​នៅ​សណ្ឋាគា​រវិ​រតន៍ នៅក្នុង​ខេត្តសៀមរាប មាន​រថយន្ដ Mercedes W110 limousine​ដ៏​ល្អ​ប្រណិត​មួយគ្រឿង​។ បើតាម​លោក សាយ សុខ​រស់ អ្នកគ្រប់គ្រង​សណ្ឋាគារ​នេះ រថយន្ដ Mercedes W110 បែប limousine នេះ​គឺ​បាន​ពី​ការយក​រថយន្ដ Mercedes W110 (​ម៉ូ​ឌែ​ល 230) ១​គ្រឿង ទៅ​កាត់​ជា​ពីរ និង​បន្ថែម​ប្រវែង​១​ម៉ែត្រ នៅ​ចន្លោះ​កណ្ដាល។
 
​ការកែច្នៃ​រថយន្ត​មួយគ្រឿង បាន​ចំណាយ​ពេលវេលា​យ៉ាងច្រើន ទាំង​ការស្វែងរក​គ្រឿងបន្លាស់ និង​ការត្រួតពិនិត្យ​លើ​ផ្នែក​មេកា​និក​ផង ដើម្បី​ធ្វើយ៉ាងណា ឲ្យ​រថយន្ត​នេះ​មាន​រូបរាង​ល្អ​ប្រណិត ដូច Mercedes-Benz W110 ដើម រួមទាំង​អាច​បើកបរ​បាន​ដោយ​គ្មាន​រអាក់រអួល​នោះ​។ នេះ​បើតាម លោក សាយ សុខ​រស់​។ 
 
​ដើម្បី​ជ្រាប​ច្បាស់​សូម​ស្តាប់​កិច្ច​សម្ភាស​រវាង នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក សាយ សុខ​រស់ អ្នកគ្រប់គ្រង​សណ្ឋាគារ វិ​រតន៍​ដូចតទៅ​៖
 
 
​រថយន្ត Mercedes ប្រភេទ W110 បាន​ផលិត​ចំនួន ៦២៨ ២៨២​គ្រឿង នៅ​ចន្លោះ​ឆ្នាំ ១៩៦១ និង​ឆ្នាំ ១៩៦៨ នៅ​ប្រទេស​អាឡឺម៉ង់​។ ដោយឡែក​ប្រភេទ W110 ម៉ូ​ឌែ​ល 230 ត្រូវបាន​ផលិត​ចំនួន ៤០ ២៥៨​គ្រឿង នៅក្នុង​ចន្លោះ​ឆ្នាំ ១៩៦៥ និង​ឆ្នាំ ១៩៦៨៕
 
 








 

Tag:
 រថយន្ត​
 ​យានយន្ត​
 ​ឡាន​
  Mercedes
  limousine
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម