ជាតិ
សង្គមជាតិ
សមត្ថកិច្ច ចាប់​បុរស​៤​នាក់ ជាមួយ​សារធាតុ​ផលិត​គ្រឿងញៀន​ជាង​១០០​គីឡូក្រាម​
08, Jun 2020 , 3:14 pm        
រូបភាព
ជនជាតិចិនទាំង៤នាក់ និង គ្រឿងញៀនដែលដកហូតបាន។ (រូបពីអគ្គស្នងការដ្នាននគរបាលជាតិ)
ជនជាតិចិនទាំង៤នាក់ និង គ្រឿងញៀនដែលដកហូតបាន។ (រូបពីអគ្គស្នងការដ្នាននគរបាលជាតិ)
​ភ្នំពេញ​៖ កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឃាត់ខ្លួន​ជន សង្ស័យ​ជា​ជនជាតិ​ចិន​៤​នាក់ ហើយ​ដកហូត​បាន​សារធាតុ​ញៀន​ជាង​១០០​គីឡូក្រាម នៅ​សង្កាត់ ទន្លេបាសាក់ និង​សង្កាត់ បឹង​កេងកង​ទី​១ រាជធានី​ភ្នំពេញ​។ នេះ​យោងតាម​ការចេញ​ផ្សារលើ​គេហទំព័រ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ នៅ​ថ្ងៃទី​៨ ខែមិថុនា​។


​កាល​យប់​ពី​ថ្ងៃទី​៥ ខែមិថុនា សមត្ថកិច្ច​បាន​ចុះបង្ក្រាប​គោលដៅ​២​កន្លែង​ផ្សេងគ្នា គឺ​នៅ​ចំណុច​ក្បែរ​ស្ថានទូត​អូស្ត្រាលី ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន  និង​អគារ​ជួល​មួយកន្លែង​លើផ្លូវ​៣៥២ ស្ថិតនៅ​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។ ការចុះ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ទាំង​៤​នាក់​នោះ និង​ថ្នាំញៀន​ជាង​៧​គីឡូក្រាម​។

លើសពីនេះ សមត្ថកិច្ច​បាន​ដកហូត​សារធាតុ​ផ្សំ​សម្រាប់​ផលិត​ថ្នាំញៀន​១០៩​គីឡូក្រាម​បន្ថែមទៀត​។ 
 
​បុរស​ជនជាតិ​ទាំង​៤​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​រៀប​សំណុំរឿង ហើយ​បញ្ជូនទៅ​តុលាការ​នៅថ្ងៃនេះ​៕ 
 

Tag:
 សង្គម​
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com