ជាតិ
សុខភាព
ការប្រើ​ផលិតផល​ពង្រីក​សុដន់​អាច​បណ្ដាលឱ្យ​កើត​ជំងឺមហារីក​!
08, Jun 2020 , 9:59 pm        
រូបភាព
ភ្នំពេញ​៖ ការប្រើប្រាស់​ផលិតផល​ប្រភេទ​ថ្នាំលេប លាប និង​ថ្នាំ​ចាក់ ដើម្បី​ពង្រីក​សុដន់​អាច​បណ្ដាលឱ្យ​ស្ត្រី​ប្រឈម​នឹង​ជំងឺមហារីក​សុដន់​។ នេះ​ជាការ​បញ្ជាក់​របស់​វេជ្ជបណ្ឌិត ពុធ​នី​កា ដោយ​អ្នកជំនាញ​រូបនេះ​អះអាងថា ការប្រើ​ផលិតផល​ពង្រីក​សុដន់​នេះ ធ្វើឱ្យ​អ​ម៉ូ​ន​អី​ត្រូ​សែន​មានការ​ប្រែប្រួល និង​កើនឡើង​ខ្លាំង ដែល​ធ្វើឱ្យ​ប្រឈម​នឹង​កើត​ជំងឺមហារីក​សុដន់​។​



​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញ លោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ និង​កញ្ញា​វេជ្ជបណ្ឌិត គី​វ ពុធ​នី​កា ជំនាញ​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរ​ពហុ​ព្យាបាល​


 
​សម្ភព​សោភា​មានជ័យ ដូច​ទៅ​៖​វេជ្ជបណ្ឌិត​ជំនាញ​សម្ភព និង​រោគ​ស្ត្រី បាន​ណែនាំ​ថា ស្ត្រី​ពុំគួរ​ប្រើប្រាស់​ប្រភេទ​ផលិតផល​ពង្រីក​ដើមទ្រូង​ឡើយ​។ ហើយ​ក្នុងករណី​ស្ត្រី​ប្រើប្រាស់​ផលិតផល​ទាំងនេះ គួរតែ​ជ្រើសរើស​ផលិតផល​ដែលមាន​ការទទួលស្គាល់​ពី​ក្រសួងសុខាភិបាល ឬ​ទៅ​ជួប​វេជ្ជបណ្ឌិត​ជំនាញ​មុននឹង​ប្រើប្រាស់​ផលិត​អ្វីមួយ​៕

Tag:
 ផលិតផល​
  ពង្រីក​
 ​សុដន់​
 ​ជំងឺមហារីក​
 ​សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com