ជាតិ
សង្គមជាតិ
ប្រធានការិយាល័យគ្រឿងញៀនខេត្តតាកែវ សង្ស័យថាពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវបញ្ជូនទៅតុលាការ ជនជាតិចិនទាំង៤នាក់ និង គ្រឿងញៀនដែលដកហូតបាន។ (រូបពីអគ្គស្នងការដ្នាននគរបាលជាតិ)
× ភ្នំពេញ៖ លោក ឈុន សុមេធា ប្រធានការិយាល័យប្រឆាំងគ្រឿងញៀននៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ និងស្រ្តីម្នាក់ទៀត ដែលសង្ស័យថាពាក់់ព័ន្ធនឹងគ្រឿងញៀន២គីឡូក្រាម និងកាំភ្លើងខ្លី២ដើម ត្រូវបានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៨ ខែមិថុនានេះ។ នេះបើតាមលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជរាជធានីភ្នំពេញ ដែលប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ។
លោក គុជ គឹមឡុង ថ្លែងដូច្នេះថា៖«តុលាការ (តំណាងអយ្យការ) កំពុងស៊ើបសួរ មិនទាន់ចោទប្រកាន់ឡើយ បើមានព័ត៌មានបន្ថែមនឹងផ្ដល់ឲ្យបន្ថែមទៀត»។
ពាក់ព័ន្ធនឹងសំណុំរឿងគ្រឿងញៀនរបស់ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនខេត្តតាកែវនេះ លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រៀងញៀន សង្កត់ធ្ងន់ថា គ្មានការយោគយល់ឡើយចំពោះជនណា ដែលពាក់ព័ន្ធនឹងគ្រឿងញៀន ជាពិសេសមន្ត្រីដែលដឹងច្បាប់ហើយល្មើសច្បាប់។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរស័ព្ទ លោក បញ្ជាក់ថា៖«យើង អនុវត្តតាមច្បាប់ទាំងអស់ មិននណារម្នាក់រួចឡើយ»។
ជាមួយគ្នានេះដែរ លោក អះអាងថា ដើម្បីពង្រឹងមន្ត្រីផ្ទៃក្នុង មិនឲ្យមានករណីនេះបន្តទៀត ក្រុមការងារនឹងបន្ថែមផ្សព្វផ្សាយពីបទល្មើសជួញដូរគ្រឿងញៀនបន្តែមទៀត។
កាលពីថ្ងៃទី៤ ខែមិថុនា កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដកហូតគ្រឿងញៀន២គីឡូក្រាម និងឃាត់ជនសង្ស័យ២នាក់ នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនស្ស័យទាំង២នាក់នេះ គឺលោក ឈុន សុមេធា និងស្រី្តម្នាក់ទៀតឈ្មោះ កេន ចាន់រី។ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងខេត្តតាកែវ បានចុះឆែកដល់ផ្ទះ និងរកឃើញស្លាកលេខម៉ូតូចំនួន៣ កាំភ្លើង២ដើម កញ្ឆា និងប្រដាប់ផ្លឹងគ្រឿងញៀនមួយចំនួនផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com