រថយន្ត
អន្តរជាតិ
រថយន្ត​ប៉ូលិស​ជាច្រើន​ត្រូវ​បំផ្លាញ​ក្នុង​បាតុកម្ម​តវ៉ា​រក​យុត្តិធម៌​ឲ្យ George Floyd
08, Jun 2020 , 8:39 pm        
រូបភាព
ដោយ: ធីតា
​មរណភាព​រប​ស់បុរ​ស​ស្បែក​ខ្មៅ George Floyd ដោយសារតែ​ការយក​ជង្គង់​សង្កត់ក​ពី​សំណាក់​ប៉ូលិស​ស្បែ​កស Derek Chauvin កាលពី​ថ្ងៃទី​២៥ ខែឧសភា បង្ក​ឲ្យ​ការតវ៉ា​ជា​បន្តបន្ទាប់​នៅ​សហរដ្ឋអាមេរិក ដោយ​ផ្តើមចេញពី​ក្រុង Minneapolis រដ្ឋ​មី​នី​សូ​តា​។​

 
​ក្រៅពី​ការលើក​បដា​ផ្សេងៗ ដើម្បី​ទាមទារ​ឲ្យ​មាន​ការគោរព​សិទ្ធិ​ពលរដ្ឋ​ស្បែក​ខ្មៅ និង​ការស្វែងរក​យុត្តិធម៌​សម្រាប់ George Floyd សកម្មភាព​ហិង្សា​ក៏​កើតមាន​ញឹកញាប់​ផងដែរ នៅ​បណ្តា​ក្រុង​ជាង​៧៥​ទូទាំង​សហរដ្ឋអាមេរិក ជាពិសេស​នៅ Minneapolis-Saint Paul, New York City, Chicago, Philadelphia និង Los Angeles​។​
 
 
​ការដុត​ហាង​ទំនិញ និង​រថយន្ត​ប៉ូលិស​បាន​ក្លាយជា​គោលដៅ​នៃ​ការ​វាយកម្ទេច និង​ដុតបំផ្លាញ​របស់​ក្រុមអ្នកតវ៉ា ព្រោះ​ដើមចម​នៃ​ទារុណកម្ម​លើ George Floyd កើតចេញពី​បុគ្គលិក​ហាង​ទំនិញ​នៅ Minneapolis ហៅ​ប៉ូលិស​ឲ្យ​ទៅ​ចាប់​បុរស​រូបនេះ ដោយ​សង្ស័យ​ប្រើប្រាស់​ប្រាក់​២០​ដុល្លារ​អាមេរិក​ក្លែងក្លាយ​ដើម្បី​ទិញ​ទំនិញ​។​
 
 
 
​មិនមាន​របាយការណ៍​ទាក់ទង​នឹង​ចំនួន​រថយន្ត​ប៉ូលិស​ដែល​ត្រូវបាន​វាយកម្ទេច និង​ដុតបំផ្លាញ​នោះឡើយ ប៉ុន្តែ​នាយកដ្ឋាន​ប៉ូលិស​នៅ Los Angeles បានបញ្ជាក់​ឲ្យ​ដឹងថា ត្រឹមតែ​ពីរ​បី​ថ្ងៃ​ដំបូង​ប៉ុណ្ណោះ រថយន្ត​ប៉ូលិស​មូលដ្ឋាន​ជិត​៧០​គ្រឿង​ត្រូវបាន​វាយកម្ទេច ក្នុងនោះ​ប្រមាណ​១០​គ្រឿង​ត្រូវបាន​ដុតបំផ្លាញ​ទាំងស្រុង​៕
 
 
​នៅ​ក្រុង Salt Lake មនុស្ស​ជាច្រើន​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ពួកគេ​បាននាំគ្នា​លោត​ជាន់​លើ​រថយន្ត​ប៉ូលិស ដែល​ក្នុងនោះ មាន​ស្ត្រី​ម្នាក់​ថែមទាំង​បន្ទរ​បង់​ដាក់​លើ​រថយន្ត​នោះ​ថែម​ទៀតផង​។​
 
 








 

© រក្សាសិទ្ធិដោយ thmeythmey.com